អតីតស្នងការប៉ូលិសកោះហុងកុងលោក John Lee គឺជាបេក្ខភាពតែមួយគត់សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំកោះហុងកុងនៅថ្ងៃទី៨ខែឧសភានេះ ។
ក្រុមអ្នកបង្កើតច្បាប់ហុងកុងបានជួបប្រជុំគ្នានៅថ្ងៃទី៨ខែឧសភា ហើយបានបោះឆ្នោតជ្រើសរើសលោក John Lee ឡើងកាន់តំណែងដឹកនាំកោះហុងកុង។ លោក ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៧៥០សំឡេងក្នុងចំណោម សមាជិកក្រុមបង្កើតច្បាប់ ១.៤៦១នាក់ ។ លោក John Lee ជាបេក្ខភាពតែមួយគត់ក្នុងការបោះឆ្នោតលើកនេះដោយទទួលបានការគាំទ្ររហូតដល់ទៅ៩៩,៤%។
លោក John Lee ជាបុគ្គលតែមួយគត់ដែលរដ្ឋាភិបាលចិនដីគោកជឿទុកចិត្តដើម្បីបន្តដឹកនាំកោះហុងកុង។ ខណៈអ្នកនយោបាយជាច្រើននៅកោះហុងកុងមិនគ្រប់លក្ខខណ្ឌដែលរដ្ឋាភិបាលចិនដីគោកចង់បាន។
លោក John Lee អាយុ៦៤ឆ្នាំមានបទពិសោធន៍ធ្វើការនៅក្នុង
វ័ស័យប៉ូលិស៣៥ឆ្នាំ ។ នៅឆ្នាំ២០១២ លោកត្រូវបានប្តូរមកធ្វើការនៅក្នុងជួរថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលហុងកុង ៕ ដោយធីរីណា
រូបថត : AP
រូបថត : AFP