ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំប្រតិភូយោធភូមិភាគទី៥ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធ ដាក់កម្រងផ្កា និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព លោក ឧត្តមសេនីយ៍ឯក ចឹក ខឹម យោធិនសោធនិវត្តន៍ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៦ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ សពបានធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋាននៃសព ដែលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានចូលរួមថវិការរបស់ ឯកឧត្តមផ្ទាល់ ចំនួន ២.០០០.០០០រៀល។
លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ចូលរួមរំលែកទុក្ខ និងសោកស្ដាយអាឡោះអាល័យចំពោះការបាត់បង់អតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងបានគោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ សូមបួងសួងសុំឲ្យវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ចឹក ខឹម សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ: សិលា