រថយន្តដឹកសំរាម២គ្រឿងជាអំណោយរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ជូនរដ្ឋបាលក្រុងសែនមនោរម្យ និងរដ្ឋបាលស្រុកពេជ្រាដា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២២ ​​លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងសហការីបានទទួល អំណោយ ពីលោកសាយ សំអាល់​ រដ្ឋមន្ត្រីក្រសួង បរិស្ថានរថយន្តដឹកសំរាម២គ្រឿង សម្រាប់ប្រគល់ជូនរដ្ឋបាលក្រុងសែនមនោរម្យ និងរដ្ឋបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

នាឱកាសនោះផងដែរ លោក កែវ សុភគ៌ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះសមានចិត្ដដ៏​
សប្បុរសរបស់ លោករដ្ឋមន្ត្រី ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ដល់មន្រ្តីក្រោមឱវាទ ដោយផ្តល់នូវសម្ភារ ថវិកា និងចំណេះដឹង ដើម្បី មានលទ្ធភាពនិងសមត្ថភាពក្នុងការបំពេញការងារប្រកបដោយ​
ប្រសិទ្ធិភាពខ្ពស់។

រថយន្តដឹកសំរាម២គ្រឿង ត្រូវបានប្រគល់ជូនក្នុងគោលបំណងផ្តល់លទ្ធភាពដល់ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឈានទៅមានភាពជាម្ចាស់ក្នុងការ គ្រប់គ្រងសំរាម,សំណល់រឹង ​ពង្រីកសេវាសម្អាតប្រមូលដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត និងចូលរួមជាចលនា ​ជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន គោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិង គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមាន បរិស្ថានស្អាត ការរស់នៅប្រកប ដោយ​ ផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ​ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ​និងអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនបានគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ « ការរស់ នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ​ជីវិតរីករាយ អនាគត រុងរឿង » ។

ក្នុងនាមមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ​សូមគោរពថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ននិងសូមគោរពជូនពរលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន​ សម្រេចបានជោគជ័យគ្រប់បេសកកម្មបម្រើជាតិមាតុភូមិ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print