នគរបាលស្រុកទឹកផុស សហការជាមួយអង្គការស៊ីម៉ាក់ចុះ យកគ្រាប់កាំភ្លើងផ្លោងចាស់ៗពីរគ្រាប់ទៅរក្សាទុក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ទុកពីសម័យសង្គ្រាមច្រើនទសវត្សមកហើយនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស សហការជាមួយកម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC ចុះយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព និងរង់ចាំកម្ទេចចោលនៅពេលក្រោយ។
ការចុះយប់គ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅស្រុកទឹកផុសបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញនៅកប់ក្នុងដីនៅលើដំបូកនិងរបងផ្ទះហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
មន្ត្រីអង្គការស៊ីម៉ាក់បានឲ្យដឹងថាគ្រាប់យុទ្ធភណ្ឌដែលមិនទាន់ផ្ទុះនេះមានចំនួន ២ គ្រាប់ដែលជាប្រភេទគ្រាប់ផ្លោងចាស់ៗតែនៅមានគុណភាពក្នុងនោះមាន ៖
១-ប្រភេទ M.៨៣ម.ម ចំនួន ០១គ្រាប់ និង២-ប្រភេទMortal M៨៣  M.៨១ ម.ម ចំនួន ០១គ្រាប់ ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print