បើកឡានលឿនគេចពីរថយន្តមួយគ្រឿងទៀត បម្រុងបើកគៀរក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហាយឡែនឌ័រ បានបើកគេចពីរថយន្តស៊េរីទំនើបមួយគ្រឿងទៀតដែលបម្រុងគៀរ រួចបួងចង្កូតគេចក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់បែកអស់ចំនួន៤កង់ រងការខូចខាត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-7773 បានបើកបរតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើប១គ្រឿង បើកមកបម្រុងគៀរ ហើយរថយន្តបង្កម៉ាកហាយឡែនឌ័រ បានបួងចង្កូតគេច ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់បែកអស់ចំនួន៤កង់ ចំណែករថយន្តបង្កបានបែកកង់មុខខាងឆ្វេងទៅមុខលែងរួច ។

ក្រោយកើតហេតុរថយន្តស៊េរីទំនើបដែលមកបម្រុងបើកគៀរនោះបានបើកគេចខ្លួនបាត់ស្រមោល បន្ទាប់មកទើបមានសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កបុករបាំងថ្មនោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

Gim4

Gim2

Gim1

Gim3

ដោយ៖ ជីម ភារ៉ាដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print