រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់នាយកដ្ឋានពូជដំណាំ និងស្ថាប័នពាក់ព័ន្ធ បន្តគាំទ្រប្រព័ន្ធធានាគុណភាពពូជដំណាំ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ខេត្ត​កំពង់ធំ​៖ ​លោក​ វេ​ង​ ​សា​ខុន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ណែ​នាំឱ្យនាយកដ្ឋាន​ពូជ​ដំណាំ​ ​និង​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​រាជធានី​-​ខេត្ត​ ​និង​ជាពិសេស​ដៃគូ​អភិវឌ្ឍន៍​ វិ​ស័យ​ឯកជន​ ​សហគមន៍​កសិកម្ម​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​គាំទ្រ​ ​ជួយ​សហការ​អនុវត្ត​ ​ប្រព័ន្ធ​ធានា​គុណភាព​ពូជ​ដំណាំ​ ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​ ​សំដៅ​រួមគ្នា​លើកស្ទួយ​វិ​ស័​យ​ពូជ​ដំណាំ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ ​និង​បង្កើន​ភាព​ជឿ​ទុកចិត្ត​ ​និង​បន្ត​គាំទ្រ​។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កំពង់ធំ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២២។

​លោក​រដ្ឋមន្ត្រី​ វេង​ សុខុន​ បាន​ថ្លែង​ដូចនេះ​​ក្នុង​ឱកាស​ដែល​លោកបាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ធានា​គុណភាព​ពូជ​ដំណាំ​ (​ប​.​គ​.​ព​) (​Quality​ ​Declared​ ​Seed​-Q​D​S) ​សម្រាប់​ផលិតកម្ម​ ​និង​អាជីវកម្ម​គ្រាប់​ពូជស្រូវ​ ​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​សហការ​ជាមួយ​គម្រោង​ស្តីពី​ ” ​កម្មវិធី​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​កម្ពុជា​ ​ហៅ​កាត់​ថា​ ​CA​V​A​C ” ​នៅ​សហគមន៍​ត្រពាំង​ឬស្សី​ ​ស្ថិតនៅ​ ​ភូមិ​គោក​ងួន​ ​ឃុំ​ត្រពាំង​ឬស្សី​ ​ស្រុក​កំពង់​ស្វាយ​ ​ខេត្ត​កំពង់ធំ​ កាលពី​ព្រឹក​មិញនេះ​។​

​ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ ​លោក​ ​ងួន​ ​រត​ន​: ​អភិបាល​ខេត្ត​កំពង់ធំ​ ​លោកស្រី​ ​Amber​ C​e​r​nob​s ​លេខា​ទី​១​ ​ស្ថានទូត​អូ​ស្រ្តា​លី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​លោកស្រី​ ​M​i​y​a​h​ar​y​ ​A​I​ ​តំណាង​អង្គការ​ J​I​CA​ ​ប្រធាន​សហគមន៍​កសិកម្ម​ទាំង​ ​១​០​ ​តំណាង​ឲ្យ​ខេត្ត​ទាំង​ ​៨​ ​និង​ប្រតិភូ​ជាច្រើន​រូប​ផ្សេងទៀត​ ​។​

​ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​អាន​របាយការណ៍​សង្ខេប​ជូន​អង្គ​ពិធី​អំពី​ភូមិ​សា​ស្រ្ត​របស់​រដ្ឋបាល​ខេត្ត​ ​ការងារ​សេដ្ឋកិច្ច​សង្គម​ ​និង​ការ​បង្កបង្កើន​ផល​ ​ជាដើម​។​ល​។​ ​

បន្ទាប់មក​លោកស្រី​តំណាង​ ​អង្គការ​ J​I​CA​ ​និង​ស្ថានទូត​អូ​ស្រ្តា​លី​បាន​ធ្វើ​ចំណាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​កម្មវិធី​នា​ព្រឹកនេះ​ ​ហើយ​ពួកគាត់​សង្ឃឹម​ថា​ ​ប្រព័ន្ធ​ធានា​គុណភាព​ពូជ​ដំណាំ​ (​ប​.​គ​.​ព​) ​នឹង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការធានា​គុណភាព​គ្រប់​ពូជស្រូវ​ ​ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្រូវ​ទាំង​បរិមាណ​ ​និង​គុណភាព​ ​មាន​ការប្រកួតប្រជែង​ ​ឆ្លើយ​ ​តប​តាម​តម្រូវ​ការ​ទី​ផ្សារ​ ​និង​ជាពិសេស​ចូលរួម​លើក​ក​ម្ពស់​ក​ម្រិ​ត​ជីវភាព​របស់​សមាជិក​សហគមន៍​តាម​រយ​:​ការ​ផលិត​ ​និង​លក់​ចែកចាយ​គ្រាប់​ពូជស្រូវ​មានគុណ​ភាព​ជូន​កសិករ​នា​ពេល​អនាគត​។​

​នៅចំពោះមុខ​អង្គ​ពិធី​លោក​ វេ​ង​ ​សា​ខុន​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​មាន​តម្លៃ​ដែល​តួអង្គ​ពាក់ព័ន្ធ​ ​បាន​សហការ​គ្នា​រៀបចំ​ពិធី​ដ៏​មាន​សារសំខាន់​នេះ​ឡើង​ប្រកបដោយ​ផ្លែផ្កា​។​ ​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​សមិទ្ធផល​ដែល​យើង​សម្រេច​បានខាង​លើ​ ​ពិតជា​បាន​ឆ្លើយតប​ ​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ក្របខ័ណ្ឌ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​សម្រាប់​វិ​ស័​យ​កសិកម្ម​ ​គឺ​ការ​ធ្វើ​ទំនើបកម្ម​វិ​ស័​យ​កសិកម្ម​ ​ការ​បង្កើន​តម្លៃ​បន្ថែម​ ​និង​ការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​នៃ​ទី​ផ្សារ​ ​និង​ការប្រកួតប្រជែង​ក្នុង​តំបន់​ ​និង​នៅ​លើ​សាកលលោក​ ​ជាពិសេស​ការធានា​ចីរភាព​កំណើន​សេដ្ឋកិច្ច​-​សង្គម​ ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​ការ​បង្កើត​ការងារ​ ​កាត់បន្ថយ​ចំណាកស្រុក​ ​និង​ធានា​បាន​នូវ​ប្រព័ន្ធ​សន្តិសុខ​ស្បៀង​ ​ចីរភាព​ ​និង​ ​បរិ​យា​ប័ន្ន​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​” ​នា​ឆ្នាំ​២​០​៣​០​ ​៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print