ធម៌ និងការគ្រប់គ្រងសង្គម (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
ខ.កិលេស និងបញ្ហាវិបត្តិធម្មជាតិ÷
ផ្អែកតាមទស្សនៈរបស់លោក គ្រីប៉ាល់ដូ (Gripaldo) ខាងលើបានបង្ហាញថា ពួកទស្សនវិទូអឺរ៉ុបបានមើលឃើញថា បច្ចេកវិជ្ជាទំនើបនេះ ដែលបានធ្វើឲ្យធម្មជាតិមានវិបត្តិឥតឈប់ឈរនោះ តាមពិតបច្ចេកវិទ្យាទំនើបនេះ កើតចេញពីសន្ដាននៃកិលេស ជាប្រភព ជាឫសគល់ ប៉ុន្តែលោភៈ ទោសៈ មោហៈ នេះជាប្រភពនៃសេចក្តីវិនាស ពួកទស្សនវិទូអឺរ៉ុបពុំបានសិក្សាទេមានតែព្រះពុទ្ធជាម្ចាស់ប៉ុណ្ណោះទ្រង់បានដឹងយ៉ាងច្បាស់បំផុត។
ការសិក្សាស្រាវជ្រាវវិភាគអំពីបញ្ហាលោកធាតុអាចសម្គាល់បានថា សង្គមជីវិតមានពីរប្រភេទចម្បង គឺសង្គមជីវិតរបស់ធម្មជាតិមួយ សង្គមជីវិតរបស់មនុស្សជាតិមួយ ។
ពួកវេជ្ជសាស្ត្រវិទូបានស្រាវជ្រាវអំពីប្រព័ន្ធសរីរៈយន្តរបស់មនុស្សព្រមទាំងសារធាតុខនិជ(Minirals Substances)របស់គ្រឿងបរិធានសរីរៈ រួមទាំងសារធាតុចិញ្ចឹមប៉ុណ្ណោះ។ ចំណែកឯប្រភពនៃជីវិតនិងវិញ្ញាណរបស់មនុស្សពួកគេមិនបានសិក្សាស្រាវជ្រាវឡើយ។ ប៉ុន្តែព្រះពុទ្ធទ្រង់បានរកឃើញដើមកំណើតរបស់មនុស្សតាំងពីជាង២៥០០ ផ្លាយ ឆ្នាំមុននេះ ទើបព្រះអង្គសម្តែងថា ការកើតឡើងនៃអក្ខរៈដល់ពួកសត្វទាំងឡាយ មិនមែនខុសគ្នាទេកើតឡើងតែដោយធម៌ប៉ុណ្ណោះមិនមែនដោយអធម៌ទេ … ធម៌ជាគុណដ៏ប្រសើរបំផុតក្នុងប្រជុំជនទាំងបច្ចុប្បន្ន និងបរលោក (បិដកភាគ ១៨ ទំព័រ ១៨៨-១៨៩)។
ពាក្យថាអក្ខរៈ សំដៅដល់ពាក្យសម្រាប់កំណត់ សម្រាប់បញ្ញត្តឈ្មោះ សម្រាប់ហៅចេញឈ្មោះ សម្រាប់និយាយថាទៅតាមធម៌ពិតដែលបុគ្គលម្នាក់ៗបានប្រកប បានប្រព្រឹត្តដូចជា អក្ខរៈដំបូងហៅថាមហាសន្មត បន្ទាប់មកហៅថា ខត្តិយៈ ខត្តិយៈរាជា រាជា អរិយៈ ជាដើម គឺកំណត់អក្ខរៈ ហៅទៅតាមកម្មផលនៃកម្ម ឬទៅតាមធម៌ពិតរបស់បុគ្គលម្នាក់ៗដែលបានប្រកាន់យកប៉ុណ្ណោះ។
ពាក្យថាធម៌ ជាគុណដ៏ប្រសើរបំផុតក្នុងប្រជុំជន គឺសំដៅដល់កុសលធម៌នឹងឯង។ ចំណែកអកុសលធម៌ គឺជាវិបត្តិដ៏ធំធេងនៅក្នុងប្រជុំជនដូចជា ការអស់ទៅនៅរសដ៏ឆ្ងាញ់ពិសារបស់ផែនដី វល្លិបទាលតា ព្រមទងស្រូវសាលីដុះឡើងផ្លែទុំជាអង្ករស្រាប់ៗ មានក្លិនក្រអូប ជាភោជនសម្រាប់សត្វដែលបរិសុទ្ធប្រាសចាកកិលេស ត្រូវបាត់បង់ទៅវិញអាស្រ័យបច្ច័យនៃកិលេសនេះ។ ភ្លៀងមិនបង្អុរនូវមេទឹកដោយប្រពៃអាស្រ័យបច្ច័យគឺធម្មរាគៈ វិសមលោភៈ មិច្ឆាធម្ម ដូចព្រះសម្មាសម្ពុទ្ធបានសម្ដែងទុកនោះដោយពិត។
ទឡ្ហីករណ៍ទាំងឡាយដូចបានបកស្រាយមុននេះ បានបង្ហាញឱ្យឃើញថាពុំមែនបច្ចេកវិជ្ជាតែម្យ៉ាងដែលនាំឲ្យធម្មជាតិមានវិបត្តិវិបល្លាសនោះ។ បច្ចេកវិជ្ជាទំនើបវាគ្រាន់តែជាបញ្ហាទំនាស់ខាងក្រៅប៉ុណ្ណោះ ចំណែកបញ្ហាខាងក្នុងគឺពិតជាផ្ដើមចេញពីកិលេសជាកុសលធម៌យ៉ាងប្រាកដ ទើបព្រះពុទ្ធទ្រង់ត្រាស់ថា ធម៌ជាគុណដ៏ប្រសើរបំផុតក្នុងសង្គមមនុស្សផង ទាំងក្នុងសង្គមធម្មជាតិផង។
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print