ភ្នំពេញ : គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណៈជនទាំងអស់ មេត្តាជ្រាបអំពីការចេញប័ណ្ណ (ឬកាត) និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដូចខាងក្រោម៖
១) កន្លងមកមានការប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមរបស់ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនថា ខ្លួនគាត់មានការសហការណ៍ជាមួយក្រសួងសុខាភិបាលក្នុងការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ថ្មី ឬអាចចេញវិញ្ញាបនបត្រ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅក្រៅប្រទេស។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមបដិសេធចោលទាំងស្រុង នូវការប្រកាសរបស់ក្រុមហ៊ុន និងបុគ្គលទាំងនោះ និងសុំបញ្ឈប់សកម្មភាពឃោសនាទាំងអស់នេះជាបន្ទាន់។ ជាមួយគ្នា នេះ គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវឈប់ជឿលើការឃោសនាបោកប្រាស់ទាំងនោះ ដើម្បីជៀស វាងនូវការខាតបង់ប្រាក់ និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គមដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់ រាជរដ្ឋាភិបាល។
២) គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូរ៉ង-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) មិនទទួលស្គាល់ប័ណ្ណ ឬ វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជន ឬបុគ្គលណាក្រៅពីក្រសួងសុខាភិបាល ឬក្រសួង ការពារជាតិទេ។
៣) ការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ (ដោយខ្លួនឯង ឬអ្នកស្នើសុំជំនួស) តាមរយៈ តំណភ្ជាប់ http://search.vaccine,fo.lly និងមិនមានបង់កម្រៃទេ។
៤) ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចេញប័ណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូដ-១៩ សូម ទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោម៖ ក-ក្រុមការងារទំនាក់ទំនងសាធារណៈ/លេខាធិការដ្ឋាន ៕