លោក​ ស ថេត​ អញ្ជើញចូលរួមពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន១៧៤​នាក់ នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស ថេត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស ប្រជាជនកម្ពុជាចំនួន១៧៤នាក់ ក្នុង​នោះ​មានស្រី៩៣នាក់ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះលោកប្រធានក្រុមការងារ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តាំផ្ញើជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន១៧៤នាក់ ទើបបញ្ចូលថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និង​សុំចូលជាសមាជិកពេញសិទ្ធិ នៃគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្សឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនតទៅមុខថែមទៀត និង​សូមឱ្យសមាជិកដែលចូលថ្មីនេះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិខាងមុខ ដើម្បីបន្តរក្សាសុខសន្តិភាព និង ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាបន្តទៅមុខទៀត ។

ក្រោយពីសំណេះសំណាលនិងបញ្ចូលសមាជិកថ្មីរួចមក លោកប្រធានក៏បានឧបត្ថម្ភដល់សមាជិកសមាជិកាថ្មី ទាំងអស់ ក្នុងម្នាក់ៗទទួលបានមី១កេស , ទឹកសុទ្ធ១កេស , ទឹកស៊ីអ៉ីវ១យួរ , ទឹកត្រី ១យួរ និង ថវិកា១០០,០០០ រៀលផងដែរ៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print