លោក ស៊ាន បូរ៉ាត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងការត្រៀមរៀបចំប្រកួតកីឡាជាតិលើកទី១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងការត្រៀមរៀបចំប្រកួតកីឡាជាតិលើកទី១ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ទៅកាន់អង្គពិធីថា ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡាដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិនិងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ សមាហរណកម្មអាស៊ាននៅចុងឆ្នាំ២០១៥ នេះជាពិសេស ការរៀបចំលក្ខណៈសម្បត្តិត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

ដោយមើលឃើញនូវបញ្ហាប្រឈមមួយចំនួនក្នុងស្ថានភាពបច្ចុប្បន្នរួមមានការងារគ្រប់គ្រងហិរញវត្ថុ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធកីឡា ក៏ដូចជារចនាសម្ព័ន្ធនៃការប្រកួត ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការគន្លឹះមួយចំនួនដូចខាងក្រោម៖
១. ការរៀបចំក្របខណ្ឌច្បាប់ និងយន្តការ
២. ការកែទម្រង់ហិរញ្ញវត្ថុ
៣. ការបណ្តុះបណ្តាលធនធានមនុស្ស
៤. ការជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា
៥. ការកែសម្រួលរចនាសម្ព័ន្ធប្រកួត ៕

13077059_1368657286494215_5922230445738819957_n

13124974_1368657283160882_7372183580870988428_n

13151696_1368657289827548_4384281982511884483_n

13102849_1368657279827549_5577377513197844646_n

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print