ធម៌ និងការគ្រប់គ្រងសង្គម (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
ឃ.សង្គមជីវិតរបស់មនុស្សជាតិ÷
ការសិក្សាបានបង្ហាញឲ្យឃើញថា ទីស្ថានបរិសុទ្ធសម្រាប់ការកើតឡើងនិងរស់នៅរបស់ពួកសត្វដែលបរិសុទ្ធដោយធម៌ ទើបការអាភស្សរព្រហ្មចុះមកកាន់ភាពជាមនុស្សៗក៏លែងបរិសុទ្ធនាំឲ្យសភាវៈបរិសុទ្ធកើតមានឯងៗនៅលើផែនដី មនុស្សក៏សាបសូន្យអស់ទៅជាហេតុនាំឲ្យមនុស្សដែលមិនបរិសុទ្ធនោះភ័យខ្លាចចំពោះបញ្ហាស្បៀងជាទិព្វ ដុះឯហបង្កើតបានជាទំនាស់នៅក្នុងសង្គមកាន់តែធំឡើងៗ កាន់តែស្មុគស្មាញរកទីបំផុតគ្មានអាស្រ័យតែអាសវកិ្កលេសកាន់តែចម្រើនឡើងជាលំដាប់ រហូតមកដល់បច្ចុប្បន្ននេះ។ ការស្វែងយល់អំពីហេតុនៃទំនាស់តែមានកិលេសជាប្រភពបានបង្ហាញឲ្យឃើញថា មានទំនាក់ទំនងជិតស្និទ្ធបំផុតទៅនឹងបច្ច័យបួនជាពិសេសបញ្ហាស្បៀងអាហារនេះ។ ឯកិលេសក៏បានកើតឡើងផ្ដើមចេញពីចំណីអាហារនេះដែរ អក្ខរៈដែលហៅចេញឈ្មោះថា កិលេសនោះ ព្រះពុទ្ធត្រាស់ដឹងចាក់ធ្លុះយល់ច្បាស់ណាស់ ប៉ុន្តែពួកទស្សនវិទូពុំបានសិក្សាស៊ីជម្រៅអំពីបញ្ហានេះឡើយ។
កិលេសកើតមានអាស្រ័យមានលោភៈ ទោសៈ មោហៈ ជាឫសគល់នៃអធម៌ទាំងឡាយបុគ្គលបរិសុទ្ធរមែងប្រាសចាកលោភៈ ទោសៈ មោហៈ នេះជាស្រឡះ។ ការសិក្សាមកនេះបានរកឃើញថា បច្ច័យបួនជាពិសេសអាហារភោជននេះ គឺជាហេតុចម្បងដែលនាំឱ្យមនុស្សមានកិលេសដែលព្រមទាំងជាតម្រូវការចាំបាច់បំផុតនៃការតាំងនៅរបស់ជីវិតសត្វលោក ទើបកម្មគឺអំពើការប្រព្រឹត្ត ការធ្វើរមែងកើតឡើង។
មនុស្សប្រកបដោយពុំមានចិត្តកម្មដែលប្រព្រឹត្តទៅអាស្រ័យចេតនា ឆន្ទៈរបស់មនុស្ស តាមរយៈកាយវាចាចិត្ត រមែងជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមកទាំងខាងសម្ភារៈទាំងខាងផ្លូវចិត្តគឺសេចក្តីសុខចម្រើន ឬសេចក្តីទុក្ខសោកវិនាសអន្តរាយផ្សេងៗព្រមទាំងទំនាស់ទាំងឡាយ។សភាវៈបាតុភូតទាំងនេះ មនុស្សម្នាក់ៗ បានទទួលយកដោយខ្លួនឯងរៀងខ្លួន អាស្រ័យតែចិត្តវិញ្ញាណនេះបានផ្សព្វផ្សាយរកគ្នាមិនដែលខាន។ព្រោះតែជាសភាវៈមានចិត្តវិញ្ញាណដូចគ្នាខុសពីអវិញ្ញាណវត្ថុ ទាំងឡាយ។ដូច្នេះគឺកម្មនេះហើយដែលតាក់តែង ទោសៈ មហៈ មោហៈ នៅក្នុងសន្តានចិត្តរបស់បុគ្គលអ្នកធ្វើ កម្មរមែងប្រព្រឹត្តទៅប្រកបជាមួយនឹងកិលេសនេះពុំដែលខាន ជាហេតុញាំងឲ្យកិលេសផ្សព្វផ្សាយរកគ្នាជាឧបការៈញ៉ាំងឲ្យទំនាស់រមែងកើតមានជាធម្មតា។
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print