បំពង់បង្ហូរឧស្ម័ននៅភាគខាងកើតប្រទេសយេម៉ែនរងការដុតបំផ្លាញ

ចែករំលែក៖

បំពង់បង្ហូរឧស្ម័ននៅតំបន់ភាគខាងកើតប្រទេសយេម៉ែន ត្រូវបានខ្មាន់កាំភ្លើងបំផ្ទុះឱ្យឆេះជាលើកទីពីរ ក្នុងរយៈពេល១ខែកន្លងមក ។

ប្រភពព័ត៌មានពីខេត្ត Shabwah ប្រទេសយេម៉ែនបានឱ្យដឹងថា ហេតុការណ៍វាយប្រហារទៅលើបំពង់បង្ហូរឧស្ម័នកើតឡើងនៅយប់ថ្ងៃទី១៣ខែឧសភា ។ ប្រភពព័ត៌មានបានឱ្យដឹងថា សម្ព័ន្ធមិត្តយោធារបស់អារ៉ាប៊ី សាអូ៊ឌីត បានបំពានបទឈប់បាញ់នៅក្នុងប្រទេសយេម៉ែនដល់ទៅ៧៥លើកក្នុងរយៈពេលជាងមួយខែកន្លងមក។
អារ៉ាប៊ី សាអូ៊ឌីត បានចាប់ផ្តើមសង្គ្រាមវាយប្រហារនៅក្នុងប្រទេសយេម៉ែន ចាប់ពីខែមីនាឆ្នាំ២០១៥ ដោយមានការចូលរួមជួយពីអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួន ។សង្គ្រាមបានអូសបន្លាយរហូតមកទល់ពេលនេះ ។
តំណាងអង្គការសហប្រជាជាតិ លោក Hans Grundberg ពេលថ្មីៗនេះបានប្រកាសពីបទឈប់បាញ់ រយៈពេល ២ខែ ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២២មក។ ក្រោយការអនុវត្តបទឈប់បាញ់ប្រទេសទាំងពីរតែងតែបំពានលើបទឈប់បាញ់បង្កឱ្យមានអ្នកស្លាប់និងរបួសជាច្រើន៕ ដោយធីរីណា

...

រូប​ថត​ :​ kinhtexaydung.petrotimes.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print