ខេត្តពោធិ៍សាត់ ៖ លោក មាស សោភ័ណ្ឌ នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង បានឲ្យដឹងនារសៀលសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅថា កាលពីរំលងអធ្រាត្រយប់ម៉ិញ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិព្រែក.១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សមត្ថកិច្ចចំរុះខេត្តពោធិ៍សាត់ សហការគ្នាបង្ក្រាបរថយន្តយីឌុប(វ៉េអង)១គ្រឿង ដែលមានផ្ទុកឈើអារពេញរថយន្ត ។
លោក នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោងបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងរថយន្តមានផ្ទុកឈើ រក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ ខាងស្អែកទើបបន្តនីតិវិធី ។
ករណីសមត្ថកិច្ចសហការបង្ក្រាបរថយន្តដឹកឈើខាងលើ អាចបណ្តាលមកពីទំនាស់ផលប្រយោជន៍ ទើបចាប់យកបន្តនីតិវិធីដើម្បីយកស្នាដៃម្ដង នេះបើយោងប្រភពនានាពីពលរដ្ឋ ស្រុកវាលវែង ព្រោះរថយន្តដឹកឈើត្រូវបានបង្រ្កាប ដឹកចេញពីស្រុកវាលវែងតែម្ដង ម្យ៉ាងវិញទៀតអាចមន្រ្តីឈរជើងប្រចាំកុងត្រូល នៅឃុំក្រពើពីស៊ីថ្លៃពេក ទើបមិនហ៊ានចេញតាមនោះឆ្ពោះទៅខេត្តបាត់ដំង ៕ ដោយ ប៉ឹម ពិន