ស្ត្រីម្នាក់ជាជនជាតិវៀតណាមបានលោតសម្លាប់ខ្លួនពីលើអគារខុនដូព្រីនផ្លាហ្សាស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ : ស្រ្តីម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបានសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើអគារខុនដូព្រីនផ្លាហ្សា កាលពីវេលាម៉ោង០១:០០នាទីឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០២២ នៅចំណុចអគារខុនដូព្រីនផ្លាហ្សា មហាវិថីព្រះនរោត្តម ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ Truong Thi Minh Thu ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C4243491 ។

បើតាមសមត្ថកិច្ចខណ្ឌចំការមនបានឱ្យដឹងថា ប្រធានគ្រប់គ្រងអគារស្នាក់នៅខាងលើបានរាយការណ៍ថាគាត់បានឃើញស្រ្តីម្នាក់លោតសម្លាប់ខ្លួនពីជាន់ទី៣៥នៃអគារខុនដូខាងលើ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់ចែងឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ដែលជាកន្លែងកើតហេតុចុះទៅឡោមព័ទ្ធមិនអនុញ្ញាតឱ្យអ្នកណាចូលទៅក្នុងក្បែរសពជនរងគ្រោះនោះឡើយ រង់ចាំផ្នែកជំនាញកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះទៅពិនិត្យសពជាបឋមសិន។ជនរងគ្រោះមានសភាពបែកក្បាលបាក់ដៃជើងហូរឈាមខ្លាំង ដែលសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាជាករណីលោតសម្លាប់ខ្លួនពីលើអគារខ្ពស់។

សមត្ថកិច្ចផ្នែកជំនាញកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញសហការជាមួយលោកគ្រូពេទ្យអមសលាដំបូងរាជធានីភ្នំពេញបានពិនិត្យសពជនរងគ្រោះហើយបញ្ជាក់ថា ក្បាលរបស់សពប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងបណ្ដាលឱ្យស្លាប់និងដៃជើងមានសភាពទន់សង្ស័យបាក់។បើមើលតាមកាមេរ៉ាសុវត្ថិភាពជនរងគ្រោះបានលោតសម្លាប់ខ្លួនពីជាន់ទី៣៥តាមមាត់បង្អួចជាបន្ទប់របស់ជនរងគ្រោះតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះមិនទាន់រកសាច់ញាតិឃើញនៅឡើយ ហើយសមត្ថកិច្ចក៏យកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកទទួលយក ៕

...

ដោយជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print