ខេត្តប៉ៃលិន÷ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបាននាំសម្ភារៈនិងថវិកា១ចំនួន ប្រគល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះដែលគ្រោះថ្នាក់ដោយសារបើកបរត្រាក់ទ័រភ្ជួរ
ដីស្រែ ជាន់មីនតោនផ្ទុះរងរបួសធ្ងន់កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នៅចំនុចវាលស្រែមុខបន្ទាយយោ
ធាស្រែម្អម ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ
ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយមកជនរងគ្រោះក៏បញ្ជូនទៅពេទ្យ
ខេត្តបាត់ដំបង , បន្ទាប់មក
លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៌ គណៈកម្មាធិការសាខាកាកបាទក្រហកមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារគណៈកម្មាធិការសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទៅប្រគល់ជូនជនរងគ្រោះដោយសារបើកបរត្រាក់ទ័រភ្ជួរដីស្រែបណ្ដាលឲ្យជាន់គ្រាប់មីនតោនផ្ទុះ , ជនរគ្រោះ ឈ្មោះ មឿន សិលា ភេទប្រុស អាយុ ២៥ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង បន្ទាប់ពីបានផ្ទុះមីនតោនសល់ពីសម័យសង្គ្រាម ក្នុងពេលកំពុងភ្ជួរដីស្រែស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
សម្ភារៈមាន
ទឹកសុទ្ធ ២ កេស មី ២ កេស ទឹកដោះគោឆៅ ២ ដុំ ទឹកត្រជៀកកាំ ១ យួរ ថវិកាចំនួន ២,០០០,០០០ រៀល ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង ៕
ដោយ៖ ស សារ៉េត