ប្រធានគណៈបញ្ជាការឯកភាពស្រុករមាសហែកជំរុញសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អនិងការពារសន្តិសុខពេលយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតនាពេលខាងមុខ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពស្រុកនិងជា អភិបាលស្រុករមាសហែកបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរនិងការពារសន្តិសុខពេលយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតនាពេលខាងមុខ។

ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុករមាសហែក។

លោកអភិបាលស្រុកក៏បានស្នើសុំដល់លោកលោកស្រីមេឃុំទាំង១៦ក្នុងស្រុករមាសហែកត្រូវចេះសហការគ្នា ជួយសម្របសម្រួលឱ្យបានល្អ និងសំណូមពរដល់ឃុំត្រូវធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងដូសទី១,ទី២,និងដូសជំរុញទី៣និងទី៤។

លោកបន្តថា រាល់ហេតុការណ៍ដូចជាទំនាស់ដីធ្លីនិងទំនាស់ផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី ដោយមិនត្រូវទុកឱ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឱ្យមានចលាចលសង្គម និងក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយនោះទេ។  ជាពិសេសត្រូវពង្រឹងការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចឱ្យកាន់តែសកម្ម ថែមទៀត ទាំងការប្រជុំផ្សព្វផ្សាយ និងការធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋាន ភូមិ ឃុំ។

លោកប្រធានក៏បានជំរុញនិងរឹតបន្តឹងការអនុវត្តវិធានការបង្ការហេតុការណ៍គ្រោះថ្នាក់នានា និងបានណែនាំឱ្យបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ជាទីបំផុត ជាពិសេសបទល្មើស លួច ប្លន់ប្រដាប់អាវុធ អំពើមនុស្សឃាត អំពើហិង្សា បង្ករបួសស្នាម និងការគំរាមកំហែងបំភិតបំភ័យ ពិសេសសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីវិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង​ សូមសមត្ថកិច្ចពាក់ព័ន្ធរួមជាមួយមន្ទីរជំនាញអនុវត្តទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

         

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print