ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទទី១៦ ខែឧសភា ឆ្នាំ២០២២ បានបង្ហាញពីសញ្ញាលើរបារផ្លូវកោងទៅស្ដាំ LATERAL SHIFT MARKER (TO RIGHT)៖ សញ្ញានេះប្រើសម្រាប់បង្ហាញអ្នកបើកបរឱ្យប្រុងប្រយ័ត្នផ្លូវកោងទៅខាងស្ដាំ។
ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។
ជាមួយគ្នានោះ ក្រសួងសាធារណការ ក៏បានបង្ហាញពីផ្លាកសញ្ញានៅត្រង់ផ្លូវបុំបែកជា៣ (មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ៕
ដោយ៖សហការី