ធ្វើបាតុកម្មដោយសារតែតម្លៃស្បៀងអាហារឡើងថ្លៃនៅអុីរ៉ង់ ស្លាប់៥នាក់

ចែករំលែក៖

បាតុកម្មកើតឡើងនៅទូទាំងប្រទេសអុីរ៉ង់ ដោយសារតែតម្លៃស្បៀងអាហារកើនឡើងខ្ពស់ ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ ដោយបានសម្លាប់មនស្ស៥នាក់ និងមនុស្សជាច្រើននាក់ទៀតត្រូវកម្លាំងសន្តិសុខចាប់ខ្លួន ។

សារព័ត៌មាន RT បានផ្សាយថា ចាប់តាំងពីថ្ងៃទី១៣ខែឧសភា មកទល់ពេលនេះ មានមនុស្ស ៥នាក់ស្លាប់ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងតម្លៃស្បៀងអាហារឡើងថ្លៃខ្ពស់។ តម្លៃទំនិញឡើងថ្លៃដោយសារតែ រដ្ឋាភិបាលកាត់បន្ថយជំនួយតម្លៃដល់ទំនិញនាំចូល ។
ករណីស្លាប់ដំបូងគេបង្អស់គឺនៅថ្ងៃទី១៣ខែឧសភា ដោយពេលនោះយុវជនអាយុ២១ឆ្នាំឈ្មោះ Omid Soltan ត្រូវកម្លាំងសន្តិសុខនៅទីក្រុង Andimeshk បាញ់សម្លាប់។
ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបានកើតឡើងនៅទូទាំងប្រទេសអុីរ៉ង់ ក្នុងនោះមានទីក្រុង Dorud, Farsan, Jooneghan, Borujerd, Cholicheh, Dehdasht និង Ardebil។ បាតុកម្មក្លាយជាហិង្សាក្រោយក្រុមបាតុករបានដុតបំផ្លាញហាងលក់ទំនិញជាច្រើនកន្លែង ។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនមនុស្សជាច្រើនផងដែរ ។
តម្លៃទំនិញនៅក្នុងប្រទេសអុីរ៉ង់ បានឡើងថ្លៃខ្ពស់ និងខ្វះទំនិញជាច្រើនពិសេសគឺអង្ករ ។ បណ្តាហាងលក់ទំនិញ ក្នុងនោះមានផ្សារទំនើបគឺពលរដ្ឋត្រូវឈរតម្រង់ជួរជាច្រើនម៉ោងដើម្បីបានចូលទិញទំនិញ ៕ ដោយធីរីណា

រូប​ថត​ :​ INSTAGRAM

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print