បេីគ្មានធនធានមនុស្សទេកុំនិយាយពីការអភិវឌ្ឍ​ ហេីយត្រូវចាប់ផ្តេីមពីយេីង​ទាំងគ្នាថែរក្សាសុខសន្តិភាព

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាជីវករ និងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យប្រមាណជិត១,០០០នាក់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា បេីគ្មានធនធានមនុស្សទេ កុំនិយាយពីការអភិវឌ្ឍ​ ហេីយត្រូវចាប់ផ្តេីមពីយេីង​ទាំងគ្នាក្នុងការថែរក្សាសុខសន្តិភាព ព្រោះធនធានមនុស្សមានសារ:សំខាន់ណាស់នៅក្នុងការអភិវឌ្ឍនិងការកសាងប្រទេសរបស់យើងឱ្យមានភាពរីកចម្រើន ដែលអាស្រ័យលើកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

លោកអភិបាលខេត្តបានថ្លែងបន្តថា តាមរយៈកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលធ្វើឱ្យវិស័យអប់រំមានការរីកចម្រើនខ្លាំង ព្រមទាំងសិស្សានុសិស្ស សប្បាយចិត្តនៅក្នុងការខិតខំរៀនសូត្រ។ រីឯគ្រូបង្រៀនក៏បានបំពេញកាតព្វកិច្ចជាគ្រូល្អនៅតាមបណ្ដាសាលា និងថ្នាក់រៀនរបស់ខ្លួនដែរ ដែលប្រការនេះធ្វើឱ្យខេត្តកំពង់ចាមទទួលបានលទ្ធផលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅ ទទួលបាននិទ្ទេស A រហូតដល់ទៅ៣២ នាក់ ហើយលទ្ធផលទាំងនោះជាការចូលរួមចំណែកទាំងអស់គ្នារបស់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងគណៈគ្រប់គ្រងសាលា ព្រមទាំងមន្ទីរអប់រំយុវជននិងកីឡា ដែលបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហា។ លោកគ្រូ អ្នកគ្រូបានខិតខំបង្រៀនសិស្ស ដោយយកចិត្តទុកដាក់ ដែលទាំងអស់នេះហើយ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកអភិបាលខេត្តបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះមានវិស័យផ្លូវ, ទឹក, ភ្លើងនិងមនុស្ស ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្សបានឈរមកលំដាប់អាទិភាពទី១វិញ ពីព្រោះវិស័យធនធានមនុស្សនេះសំខាន់ណាស់នៅក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន បន្ទាប់ពីប្រទេសជាតិរបស់យើងមានសុខសន្តិភាពពេញលេញ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕

...

ដោយ៖អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print