អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តយ៉ាឡាយចំនួន ០៤នាក់បន្ថែមទៀត ត្រូវបានផ្ទេរប្រគល់ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ​

ចែករំលែក៖

ខេត្តរតនគិរី÷នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក គិតទ្រី អភិបាលរងខេត្តរតនគិរី និងជាប្រធានគណៈកម្មការរុករកគាស់លើអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរប្រគល់ទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តខេត្តយ៉ាឡាយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិ សាស្ត្រខេត្តរតនគិរី រដូវប្រាំង ឆ្នាំ២០២១-២០២២ ចំនួន ០៤អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។​

ពិធីប្រគល់ទទួល​ និងជូនដំណើរអដិ្ឋធាតុនេះត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងទាំង៣​ មន្រ្តីរាជការ​ សិស្សានុសិស្ស​ យុវជនកាកបាទក្រហម​ យុវជនកាយរីទ្ធ​ តំណាងសមាគមវៀតណាមប្រចាំខេត្ត​ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរីយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនេះលោក គិត ទ្រី ជំនួសមុខអោយថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី សូមសម្តែងនូវការដឹងគុណ និងស្មារតីចង់ចាំជានិច្ចគ្មានថ្ងៃបំភ្លេច បាននូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរៈកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា។ 

ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខន្ធដល់កងទ័ពដែលបានបាត់បង់ជីវិត ហើយសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលមានអដ្ឋិធាតុជួបជុំនៅទីនេះ សូមបន្តស្ថិតនៅក្នុងឋានសុគតិភព និងធ្វើមាតុភូមិនិវត្តន៍ដោយមង្គល ដើម្បីបានជួបជុំគ្រួសារសាច់ញាតិ បងប្អូនរបស់ខ្លួនកុំបីឃ្លៀងឃ្លាតឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print