ប្រជាពលរដ្ឋលើកគ្នាមកតវ៉ានៅខាងមុខស្នាក់ការក្រុមហ៊ុនអគ្គិសនីក្រោលគោយកថ្លៃអគ្គីសនីកប់ពពក

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋរាប់រយនាក់ដែលមកពីឃុំចំនួន៣គឺឃុំឈើទាល, ឃុំក្រោលគោស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានលើកគ្នាមកតវ៉ានៅខាងមុខស្នាក់ការក្រុមហ៊ុនអគ្គិសនីក្រោលគោ ស្ថិតនៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីតវាទាមទាឲ្យអាជ្ញាធរមានសមត្ថកិច្ចស្រុកខេត្តដោះស្រាយបញ្ហា ក្រុមហ៊ុនអគ្គីសនីក្រោលគោយកតម្លៃខ្ពស់កប់ពពកមិនគោរពតាមកិច្ចសន្យា។

បើតាមលោក ម៉ែន លន់ មេឃុំក្រោលគោបានមានប្រសាសន៍ថា ក្រុមហ៊ុនអគ្គិសនីក្រោលគោ ទទួលបានសិទ្ធម៉ៅការផ្គត់ផ្គង់អគ្គិសនី ពីអគ្គិសនីកម្ពុជាសាខាខេត្តស្វាយរៀង ផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋចំនួន ២,៥៨៨គ្រួសារ ក្នុងឃុំចំនួន៣គឺឃុំឈើទាល, ឃុំក្រោលគោ និងឃុំប្រធាតុ ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៥ ក៏មានផ្ទុះទំនាស់កើតឡើង ហើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ក៏មានការដោះស្រាយដោយមានតំណាងអាជ្ញាធរអគ្គិសនីកម្ពុជាថ្នាក់ជាតិ តំណាងអគ្គិសនីកម្ពុជាសាខាខេត្តស្វាយរៀង លោក សុទ្ធ គឹមចន្ទ័  អភិបាលស្រុកស្វាយជ្រំ ក្រុមប្រឹក្សាឃុំក្រោលគោ លោកមេភូមិតំណាងក្រុមហ៊ុនអគ្គិសនីក្រោលគោ និងប្រជាពលរដ្ឋទាំង៣ឃុំបានចូលរួម។

លោក ម៉ែន លន់ បន្តទៀតថា ក្រុមប្រឹក្សាឃុំបានទំនាក់ទំនងជាមួយក្រុមហ៊ុនដោះស្រាយសិននិងស្នើឲ្យលោកអភិបាលស្រុកអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋក៏ប៉ុន្តែមិនទាន់មានចម្លើយ។

លោក អ៊ុច លក្ខិណា អគ្គនាយករងអគ្គិសនីក្រោលគោ បានឲ្យដឹងថា ក្រុមហ៊ុនអគ្គីសនីក្រោលគោ បានទទួលសិទ្ធផ្គត់ផ្គង់អគ្គិនីពីអគ្គិសនីកម្ពុជារយៈ១៥ឆ្នាំចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៥ ហើយបញ្ហាប្រជាពលរដ្ឋតវ៉ាឲ្យបញ្ចុះតម្លៃនោះគឺក្រុមហ៊ុនមិនអាចបញ្ចុះតម្លៃបានទេរង់ចាំការដោះស្រាយនិងការកំណត់តម្លៃពីអាជ្ញាធរអគ្គីសនីកម្ពុជាសិន ហើយបើប្រជាពលរដ្ឋដែលមិនមកបង់ប្រាក់តាមការកំណត់
ក្រុមហ៊ុននិងអនុវត្តផ្តាច់ភ្លើងបណ្តោះអាសន្ន។

ប្រជាពលរដ្ឋបាននាំគ្នាលើកបដាតវ៉ាទាមទាឲ្យបញ្ចុះតម្តៃត្រឹម៨០០រៀលតាមកិច្ចសន្យា ហើយប្រជាពលរដ្ឋមួយចំនួនតវាសុំឲ្យបញ្ចុះតម្លៃ៦៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដូចនៅខេត្តស្វាយរៀងផងដែរ៕

20160502_083940

20160502_090919

20160502_091321

ដោយ៖ យឹមសុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print