រ៉ឺម៉ក់ម៉ូតូដឹកទឹកបរិសុទ្ធពន្លះម៉ូតូពីក្រោយ រងរបួសធ្ងន់ស្ត្រីម្នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ រ៉ឺម៉ក់ម៉ូតូដឹកទឹកបរិសុទ្ធលក់ចែកចាយក្នុងក្រុងបានលុងបើកបរដោយក្មេងស្ទាវខ្វះការប្រុងប្រយ័ត្នដោយល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ចាប់ហ្វ្រាំងមិនទាន់ទៅបុកម៉ូតូមួយគ្រឿងកំពុងធ្វើចរាចរណ៍នៅពីមុខ(ទិសដៅស្របទិសគ្នា) បណ្តាលឲ្យម៉ូតូដួលនឹងស្ត្រីម្នាក់អ៊ុកគូទរងរបួសធ្ងន់ចំខ្នងក្រោកលែងរួច។

តាមប្រភពពីសមត្តកិច្ចប៉ុស្តិ៍សង្កាត់យក្សឡោមបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃើញរ៉ឺម៉ក់ម៉ូតូបើកបរតាមបណ្តោយផ្លូវជាតិលេខ៧៨ ទិសដៅពីកើតទៅលិចហើយអ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះហន ម៉ានី ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានមុខរបរបុគ្គលិកចែកចាយទឹកបរិសុទ្ធឲ្យក្រុមហ៊ុនផលិតទឹកសុទ្ធ(យីហោ)គិរីមានជ័យ។

ប្រភពបានបន្តទៀតថា រ៉ឺម៉ក់ម៉ូតូដឹកទឹកសុទ្ធពេញព្រៀបខណៈបើកបរមកដល់ចំណុចកើតហេតុខាងលើជិតដល់ស្នាក់ការត្រួតពិនិត្យរបស់ប៉ូលិសចរាចរណ៍ជើងគោក ចាប់ហ្វ្រាំងមិនទាន់ក៏ទៅបុកពីក្រោយម៉ូតូម៉ាកវ៉េវអាលហ្វា ពណ៌ក្រហមពាក់ស្លាកលេខ យ.៤៨៤១ភព.១ អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ បៀន សាវុន ភេទប្រុស អាយុ៣១ឆ្នាំជនជាតិគ្រឹង ឌុបប្រពន្ធឈ្មោះពៅ ពើយ អាយុ២៩ឆ្នាំជនជាតិគ្រឹង មានទីលំនៅស្រុកអូរជុំ ខេត្តរតនគិរី រងរបួសធ្ងន់ត្រូវខ្នងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។ ក្នុងនោះមានឌុបកូនតូច២នាក់ផងដែរ សំណាងល្អពុំមានរបួសស្នាម ប៉ុន្តែម៉ូតូបាក់បែកស្តុបខាងក្រោយខ្ទេចទាំងស្រុង។

ក្រោយពេលកើតហេតុ មិនបានរំខានដល់សមត្ថកិច្ចនោះឡើយ ភាគីទាំងសងខាងបានសម្របដម្រួលដោយភាគីម៉ូតូបង្កបានសង១០០ដុល្លារ ទៅជនរងគ្រោះដើម្បីបញ្ចប់រឿង ៕

20160502012949

20160502012933

20160502012946

ដោយ៖ វុទ្ធឦសាន្ត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print