ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួននារីវ័យក្មេងម្នាក់ ពីបទ៖ លួច (ទូរស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ តុង បញ្ញា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: បុគ្គលិកលក់ខោអាវ ។ ចំណែកជនរងគ្រោះឈ្មោះ ភួង គឹងហ័ង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១១៩ ផ្លូវលេខ១៩BT ភូមិសន្សំកុសលទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: បុគ្គលិលក់ខោអាវ។
វត្ថុតាងចាប់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 11pro max ពណ៍មាស (របស់ជនរងគ្រោះ)។ សមត្ថកិច្ចយើងបានប្រគល់អោយជនរងគ្រោះវិញតាមពាក្យស្នើរសុំ ដោយបានការឯកភាពពីលោក ឆាយ ហុង ព្រះរាជធានីភ្នំពេញ ។
យោងតាមដំណើររឿងហេតុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០ នាទី ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 11pro max ពណ៍មាស របស់ជនរងគ្រោះ ដែលជាបុគ្គលិកលក់ខោអាវដូចគ្នា នៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានសម្រេចរួចគេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះបានឆែកតាមប្រពន្ធICloud ទូរស័ព្ទដៃ រហូតដល់វេលាម៉ោង២៣និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង នៅចំណុចបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោត ខណ្ឌ ច្បារអំពៅ នាំប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕
ដោយ៖សហការី