ប្រទេសថៃ៖ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា ថៃកាលពីថ្ងៃទី១៨ឧសភា២០២២ រាយការណ៍ថា កម្លាំងទាហានអង្គភាពចំពោះកិច្ចទី១១១,កម្លាំងទាហានប្រាណទី១២,កម្លាំងទាហានប្រាណទី១៣ និងនគបាលការពារព្រំដែនទី១២កងកម្លាំងបូរផា ស្កាត់ចាប់ពលករខ្មែរ៥គោលដៅផ្សេងគ្នាបានសរុប៣៣នាក់ នៅតាមបន្ទាត់ព្រំដែនខេត្តស្រះកែវ ជាប់ជាមួយខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ពេលសមត្ថកិច្ចថៃសួរនាំ ពលករខ្មែរទាំងអស់បានសារភាពថា ពួកគេលួចឆ្លងដែនតាមច្រករបៀងចូលមកប្រទេសថៃ ដើម្បីទៅធ្វើការនៅក្រុងបាងកក,ខេត្តឈុនបុរី,ខេត្តនគររាជសីម៉ា និងខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃឃុំខ្លួនបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត។
ប្រភពថាៈពលករខ្មែរដែលឆ្លងដែន
ខុសច្បាប់ទៅធ្វើការនៅប្រទេសជិត
ខាង ភាគច្រើនមេខ្យល់បាននាំឆ្លងដែននៅពេលយប់ ហើយក្នុងម្នាក់
ត្រូវបានបង់ប្រាក់ឲ្យមេខ្យល់ចាប់ពី
៣០០០បាតប្រាក់ថៃឡើងទៅដើម្បី
នាំឆ្លងដែន ។ទោះយ៉ាងណាអ្នកសារ
ព័ត៏មានយើងនៅមិនទាន់ទទួលបាន
ពីមន្ត្រីកុងសុលកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយ ព្រោះមិនមានទូរសព្ទ
ទំនាក់ទំនង៕
ដោយ៖វណ្ណា