គោលដៅដែលរុស្ស៊ីបញ្ជូនកម្លាំងពិសេសទៅកាន់ប៉ូលខាងជើងផែនដី

ចែករំលែក៖

តាមសារព័ត៌មានStar របស់រុស្ស៊ីបាន ផ្សាយថា កម្លាំងទាហានពិសេសរបស់រុស្ស៊ីនិងកម្លាំងទាហានជើងទឹកវាយឡើងគោកប្រទេសបេឡារុសបានបង្ហាញវត្តមាននៅប៉ូលខាងជើងផែនដីដើម្បីធ្វើសមយុទ្ធរួម គ្នានៅទីនោះ។

សកម្មភាពយោធានៅតំបន់ប៉ូលខាងជើងផែនដីកំពុងតែធ្វើឡើងយ៉ាងឆាប់រហ័ស ជាងពេលណាៗទាំងអស់ដើម្បីវាតទីគ្រប់ គ្រងនៅទីនោះដែលសម្បូរទៅដោយធន ធានធម្មជាតិរ៉ែប្រេងជាដើម។

កម្លាំងទាហានអាកាស រុស្ស៊ី និងបេឡារុសបានដាក់ពង្រាយនៅប៉ូលខាងជើង ផែនដី ដើម្បីគ្រប់គ្រងនៅទីនោះ។ ការ បញ្ជូនកម្លាំងទាហានកាន់តែច្រើនឡើងទៅកាន់ទឹកដីទឹកកក គឺជាសកម្មភាព ដែលរដ្ឋាភិបាលទីក្រុងមូស្គូតបតទៅលើអាមេរិកនិងណាតូ ដែលបានធ្វើសមយុទ្ធ រួមគ្នាជាទ្រង់ទ្រាយធំនៅប៉ូលខាងជើង ផែនដីក្នុងឆ្នាំ២០១៦នេះ។

តាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីការធ្វើសមយុទ្ធនេះដើម្បីត្រៀមលក្ខណៈធ្វើសង្គ្រាមរបស់កម្លាំងប្រតិកម្ម រហ័ស CSTO របស់រុស្ស៊ីប្រចាំនៅទីនោះ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ រុស្ស៊ីបានសម្រេចបង្ហាញពីការគ្រប់គ្រងទាំងស្រុងនៅប៉ូលភាគខាងជើងផែនដីដោយបានឡើងគម្រោងសាងសង់រោងចក្រអគ្គិសនីបរមាណូចំនួន៣០ កន្លែងដែលអាចបន្លាស់ទីបាន។ រោងចក្រ បរមាណូធុនតូចធ្វើនៅលើនាវាងាយស្រួល ក្នុងការផ្លាស់ទីកន្លែង ។

សារព័ត៌មានBarents Observer របស់ ប្រទេសន័រវេសបានផ្សាយថា រុស្ស៊ីបាន ប្រកាសថា នឹងសាងសង់រោងចក្រអគ្គិសនីបរមាណូ៣០កន្លែងសម្រាប់បំពេញតម្រូវការគ្រប់គ្រងប៉ូលខាងជើងផែនដីសម្បូរទៅដោយធនធានធម្មជាតិ។

រោងចក្រអគ្គិសនីខាងលើស្ថិតនៅក្នុងគម្រោងបង្កើតវត្ដមានយោធាក្នុងតំបន់ ទាំងនោះដើម្បីផ្គត់ផ្គង់អគ្គិសនីសម្រាប់ ទីតាំងយោធានៅទីនោះ។ រោងចក្រអគ្គិសនីបរិមាណូធុនតូចអាចជំនួសម៉ាស៊ីភ្លើង បាន។ រោងចក្រអគ្គិសនីធុនតូចនោះអាចបន្លាស់ទីបានតាមរថយន្ដធុនធំផងដែរ។គម្រោងរោងចក្រអគ្គិសនីធុនតូចនឹងត្រូវ ដំណើរការនៅឆ្នាំ២០២០។

តាមអ្នកឯកទេសលើកឡើងថា ការ ដែលរុស្ស៊ីសាងសង់រោងចក្រអគ្គិសនីបរមាណូនោះរុស្ស៊ីមិនទាន់បានពិភាក្សាជា មួយប្រទេសជាដៃគូនៅឡើយទេ។

នៅក្នុងគម្រោងបង្កើតកម្លាំងនៅប៉ូលខាងជើងផែនដីរុស្ស៊ីមានគម្រោងបង្កើត ទីតាំងយោធាបន្ថែមនៅទីនោះហើយថែមទាំងស្ថាបនាជួសជុលឡើងវិញនូវទីតាំងយោធាចាស់ៗកាលពីសង្គ្រាមលោកលើកទីពីរ ។

ប្រធានាធិបតីពូទីនមានប្រសាសន៍ថាកម្លាំងប្រដាប់អាវុធយុទ្ធសាស្ដ្រនិងកម្លាំងការពារដែនអាកាសដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្ដិសុខជាតិនិងធ្វើឱ្យមាន តុល្យភាពយុទ្ធសាស្ដ្រ។ រុស្ស៊ីនឹងបញ្ជូន កងពលកាំជ្រួចមីស៊ីលចំនួន៤ទៅស្ថិតនៅជួរមុខដើម្បីទប់ស្កាត់ការវាយប្រហារតាម ដែនអាកាសពីសត្រូវ ៕

20160501-muc-kich-luc-luong-tinh-nhue-nga-do-bo-xuong-bac-cuc-13

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print