ខេត្តបាត់ដំបង÷តាមរបាយការណ៍របស់មន្ត្រីសមត្តកិច្ចជំនាញក្រុងបានឲ្យដឹងថា
កាលពីយប់ថ្ងៃ អង្គារ២រោចខែពិសាខឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង០១និង២៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ខែ ឧសភាឆ្នាំ២០២២ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនី យ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(លួចយកម៉ូត)០១ករណីនិងបានធ្វេីការនាំខ្លួនជនស ង្ស័យចំនួន០១ នាក់ ឈ្មោះ ភាព សុផៃ ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរស្រាវ ជ្រាវ។
មន្ត្រីសមត្តកិច្ចក្រុងបាត់ដំបងបានបន្តថា÷ នៅថ្ងៃកេីតហេតុខាងលេីនៅចំណុចភូមិជ្រៃកោង សង្កាត់ ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យរូបនេះបានធ្វេីសកម្មភាព ចូលក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ទូច និស្ស័យ ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅ ផ្ទះលេខ១៩ ក្រុមទី០២ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងខណៈជនរងគ្រោះមិននៅផ្ទះ ដោយលួចយកម៉ូតូម៉ាកហុងដា ZoomerX ស៊េរីឆ្នាំ ២០១៧ ចំនួន ០២គ្រឿង (លួចយកម្តងមួយគ្រឿង)ហេីយជិះគេចខ្លួនចេញពីកន្លែងកេីតហេតុ។
អនុវត្តតាមវិធានការជំនាញរបស់នគរបាលក្នុងខណៈជនសង័្សយជិះម៉ូតូនៅចំណុចខាងលេីក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានតែម្តង។
សមត្តកិច្ចនគរបាលជំនាញក្រុងបានបន្តទៀតថា÷ វត្ថុតាងដកហូតរួមមាន ,
- ម៉ូតូម៉ាក HONDA Zoomer X ពណ៌ ក្រហម ស ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AD-6764 ( ជារបស់ជនរងគ្រោះ )
– ម៉ូតូម៉ាក HONDA Zoomer X ពណ៌ បៃតង ស ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ បាត់ដំបង1AB-៧៣៣២( ជារបស់ជនរងគ្រោះ )
- មេសោរ ចំនួន ០១
- តួណឺវីស ចំនួន ០១
- ដង្កាប់ ចំនួន ០១
- កូនសោរចំនួន ០៦
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការ តាមនីតិវិធី ច្បាប់ រីឯម៉ូតូនឹងធ្វេីការបប្រគល់ជូនជនងគ្រោះវិញ៕
ដោយ៖ ស សារ៉េត