នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យស្រាវជ្រាវឲ្យច្បាស់ពីមូលហេតុបណ្តាលឲ្យត្រីងាប់ជាច្រើន

ចែករំលែក៖

កាលពីរសៀលថ្ងៃទី១ ខែឧសភា នៅទីស្នាក់ការគណៈកម្មាធិការខេត្តហាទិញ នាយករដ្ឋមន្ត្រីវៀតណាមលោកNguyen XuanPhuc បានធ្វើការដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្នុងតំបន់ស្ថិតនៅឆ្នេរសមុទ្រ ភាគកណ្តាលដែលរងផលប៉ះពាល់បណ្តាល ឲ្យត្រីជាច្រើននៅក្នុងសមុទ្រងាប់មិនដឹងពី មូលហេតុ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនាយ ករដ្ឋមន្ត្រីង្វៀង សឹងភុក បានបញ្ជាក់ថា នេះគឺជាការបំពុលបរិស្ថានធ្ងន់ធ្ងរមិនធ្លាប់ មានពីមុនមក ហើយលោកស្នើដល់មន្ត្រីនៅ ក្នុងតំបន់ត្រូវតែធ្វើឲ្យច្បាស់ពីហេតុការណ៍ ខាងលើ។ ក្រុមហ៊ុនជាច្រើននៅទីនោះក៏កំពុងរងការសុើបអង្គេតខ្លាចបញ្ចេញជាតិពុលចូលសមុទ្រធ្វើឲ្យត្រីសមុទ្រងាប់ជា ច្រើន។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតពាក់ ព័ន្ធនោះដែរ ពលរដ្ឋបានធ្វើបាតុកម្មប្រឆាំង ក្រុមហ៊ុនតៃវ៉ាន់ដែលសង្ស័យថាបានបញ្ចេញ ជាតិគីមីពុលបំផ្លាញឧស្សាហកម្មនេសាទតាមឆ្នេរសមុទ្រនៅភាគកណ្តាលប្រទេស។

“សមុទ្រពុលយើងក៏ស្លាប់ត្រូវតែសង្គ្រោះ សមុទ្រ” នេះសុទ្ធសឹងជាបដានិងសម្រែក របស់បាតុករវៀតណាមដែលតក់ស្លុត យ៉ាងខ្លាំងពោលឃើញត្រី ខ្ចៅខ្យង គ្រឿង សមុទ្ររាប់តោនបានងាប់រពុយជាបន្ត បន្ទាប់ ឧស្សាហកម្មនេសាទដែលជាដង្ហើម រស់របស់ពួកគេរងការគំរាមកំហែងយ៉ាង ខ្លាំង។

បាតុករសង្ស័យថា ដើមហេតុគឺបណ្តាល មកពីរោងចក្រតៃវ៉ាន់Formosa ដែលជា រោងចក្រផលិតដែកដែកថែបនៅក្បែរនោះបានបញ្ចេញជាតិពុលបំផ្លាញបរិស្ថាន។ ក្រុមហ៊ុនFormosa នេះល្បីឈ្មោះពេញ ពិភពលោក និងជាប់រឿងអាស្រូវខ្លាំងបំផុតខាងបំពុលបរិស្ថាន៕

images632286_B1c ca-090416-1460175437965

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print