អង្គការសហប្រជាជាតិ និង IMF អំពាវនាវដោះស្រាយវិបត្តិកង្វះស្បៀងអាហារ

ចែករំលែក៖

ក្នុងរយៈពេល២ឆ្នាំកន្លងមក ចំនួនពលរដ្ឋដែលបានធ្លាក់ក្នុងស្ថានភាពអសន្តិសុខស្បៀងអាហារ បានកើនឡើងទ្វេដង ពី១៣៥លាននាក់នៅមុនកូវីដ-១៩ បានកើនឡើងរហូតដល់ទៅ ២៧៦លាននាក់ មកទល់ពេលនេះ។

នៅថ្ងៃទី១៨ខែឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា នឹងមានគ្រោះអត់ឃ្លានអូសបន្លាយជាច្រើនឆ្នាំ ប្រសិនបើវិបត្តិកង្វះស្បៀងអាហារនាពេលនេះមិនបានដោះស្រាយនោះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខស្បៀងអាហារដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុង
ញូវយ៉ក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានបញ្ជាក់ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបង្កឱ្យមានអសន្តិសុខស្បៀងអាហារអាក្រក់ជាងកម្តៅផែនដី ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃ១៨ថឧសភា (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយសង្គ្រោះបន្ទាន់បន្ថែមចំនួន ២១៥លានដុល្លារទៀតដើម្បីជួយសហគមន៍អន្តរជាតិទប់ទល់នឹងវិបត្តិស្បៀងអាហារដែលកាន់តែធ្ងន់ធ្ងរឡើង ដោយសារសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។
លោក Blinken បានគូសបញ្ជាក់នៅឯអង្គការសហប្រជាជាតិ (UN) ថា «ប្រទេសដែលមានគ្រាប់ធញ្ញជាតិ និងជីកសិកម្មបម្រុងទុកច្រើន ក៏ដូចជាប្រទេសដែលមានធនធានហិរញ្ញវត្ថុ ចាំបាច់ត្រូវតែបង្កើនការជួយជ្រោមជ្រែង និងធ្វើយ៉ាងណាឱ្យបានលឿនបំផុត។ ថ្ងៃនេះ ដោយសារភាពបន្ទាន់នៃវិបត្តិបច្ចុប្បន្ន យើងប្រកាសនូវជំនួយសង្គ្រោះបន្ទាន់បន្ថែម ២១៥លានដុល្លារទៀត ហើយយើងនឹងខិតខំឱ្យកាន់តែខ្លាំងជាងនេះទៀត»។
សរុបមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២.៣ពាន់លានដុល្លាហើយដែលជាចំនួនច្រើនជាងគេ ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ សហរដ្ឋអាមេរិក ក៏កំពុងប្តេជ្ញាផ្តល់ប្រាក់ចំនួន ៥០០លានដុល្លារផងដែរ ដើម្បីបង្កើនផលិតកម្មជីកសិកម្មរបស់ខ្លួន ចំពេលមានការខ្វះខាតជាសកល ហើយលោក Blinken បានលើកទឹកចិត្តប្រទេសផ្សេងទៀត ឱ្យធ្វើតាម៕ ដោយធីរីណា

...

រូប​ថត​ :​ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print