រុស្ស៊ីរឹបអូសយន្តហោះ១១៣គ្រឿង របស់ក្រុមហ៊ុនធំបំផុតលើពិភពលោក

ចែករំលែក៖

ក្រុមហ៊ុន AerCap គឺជាក្រុមហ៊ុនជួលយន្តហោះធំបំផុតនៅលើពិភពលោកបានប្រកាសឱ្យដឹងថា ក្រុមហ៊ុនបានបាត់បង់យន្តហោះ១១៣គ្រឿងក្រោមច្បាប់រឹបអូសរបស់ប្រធានាធិបតីរុស្ស៊ី ។

សារព័ត៌មាន CNN បានផ្សាយថា យន្តហោះ១១៣គ្រឿង ម៉ាស៊ីន ១១គ្រឿង ត្រូវបានភាគីរុស្ស៊ីរឹបអូស ធ្វើឱ្យក្រុមហ៊ុន AerCap Holding ត្រូវខាតបង់ប្រាក់ជាង ២,៧ពាន់លានដុល្លារ។ ប៉ុន្តែថ្នាក់ដឹកនាំក្រុមហ៊ុននៅតែមោទនភាពនៃអាជីវកម្មរបស់ខ្លួន ។ ក្រុមហ៊ុនសង្ឃឹមថា តម្រូវការធ្វើដំណើរតាមយន្តហោះនឹងកើនឡើងខ្ពស់ក្រោយបញ្ចប់កូវិដ-១៩ ។
មុនពេលត្រូវរដ្ឋាភិបាលរុស្ស៊ីរឹបអូស ក្រុមហ៊ុន AerCap Holding ក៏បានប្រញាប់យកយន្តហោះមកវិញបាន២២គ្រឿង។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន AerCap Holding ក៏បានស្នើដល់ក្រុមហ៊ុនធានារ៉ាប់រងសងសំណង ដល់យន្តហោះដែលបានបាត់(ត្រូវគេដកហូតនោះ)។ ប៉ុន្តែភាគច្រើនក្រុមហ៊ុនធានារ៉ាប់រងជាក្រុមហ៊ុនរុស្ស៊ី ដូច្នេះការសងសំណងនឹងជួបផលលំបាក។ សរុបប្រាក់ដែលក្រុមហ៊ុន AerCap Holding ទាមទារពីក្រុមហ៊ុនធានារ៉ាប់រងមានដល់ទៅ៣,៥ពាន់លានដុល្លារ។
ក្រុមហ៊ុន AerCap Holding មានយន្តហោះសរុប១.៦២៤គ្រឿង ដូច្នេះយន្តហោះដែលរុស្ស៊ីរឹបអូសគឺមានមួយផ្នែកតូចប៉ុណ្ណោះ មិនបាន៥%ផង ទាំងនោះហើយមិនធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុនឡើយ៕ ដោយធីរីណា

...

រូប​ថត​ :​ Theo CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print