កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះល្បាតរាល់យប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរក្នុងខេត្ត ដើម្បីការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដើម្បីការពារសន្តិសុខសុវត្ថិភាព​ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ដនៅខេត្ត​ព្រះសីហនុ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃព្រហស្បតិ៍ទី១៩ ខែឧសភា ឆ្នាំ២០២២ បានដាក់បញ្ជាឱ្យកម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្ត។

សូមជម្រាបថា​ ជារៀង​រាល់​ពេលថ្ងៃ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ ចំណែកពេលយប់លោកស្នងការ​ បានចាត់ឱ្យ​កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

ជាមួយគ្នានោះ​ កាលពីរសៀលថ្ងៃដដែលនោះ​ លោកវរសេនីយ៍ទោ ញេន សុខុន អធិការរង និងសហការី តំណាងអោយលោកវរសេ​នី​យ៍ទោ អ៊ួង វុទ្ធី អធិការនគរ​បាលស្រុកព្រៃនប់ បានយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសី​ហនុរួមមាន៖ សង្ក័សីចំនួន ១៥សន្លឹក ,អង្ករ០១បាវ ស្មើ៥០គីឡូ​ក្រាម​ ,ទឹកត្រី ០១យួរ,​ ម៉ីកំប៉ុង ចំនួន០២យួរ ប្រគល់ជូនគ្រួសារលោ​ក ណែន ណាន់ ប្រជាពលរដ្ឋ ដែលត្រូវរងនូវគ្រោះធម្ម​ជាតិ ខ្យល់កន្ត្រាក់ បក់របើកដំបូលផ្ទះកាលពីថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០២២ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុ​កព្រៃ​នប់ ខេត្តព្រះសីហនុ​៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print