អាជ្ញាកណ្តាលបាល់ទាត់ជាស្ត្រីនឹងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ផ្នែកបុរសឆ្នាំនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួតដែលធ្វើឡើងនៅប្រទេសកាតា។
អាជ្ញាកណ្តាលជាបុរសឈ្មោះ Stephanie Frappart របស់បារាំង, SalimaMukansanga របស់ Rwanda និង Yoshimi Yamashita របស់ជប៉ុនត្រូវបានជ្រើសរើសអោយមកគ្រប់គ្រងការប្រកួតនៅប្រទេសកាតា។ ពួកគាត់នឹងត្រូវបានគាំទ្រដោយជំនួយការអាជ្ញាកណ្តាលស្ត្រី៣នាក់។អាជ្ញាកណ្តាលនៃក្របខ័ណ្ឌ Premier League លោក Michael Oliver និងលោក Anthony Taylor ក៏ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទទី២១ ខែវិច្ឆិកានៃពានរង្វាន់ពិភពលោកនេះដែរ។លោក Taylor បានដឹកនាំការប្រកួត Euro 2020 រវាងដាណឺម៉ាកនឹងហ្វាំងឡង់ ហើយត្រូវបានគេសរសើរថា មានប្រតិកម្មរហ័សដើម្បីធានាថា ខ្សែការពារ Christian Eriksen បានទទួលការព្យាបាលជាបន្ទាន់បន្ទាប់ពីដួលនៅលើទីលានកាលពីការប្រកួតនោះ។សរុបមកអាជ្ញាកណ្តាល៣៦នាក់ ជំនួយការអាជ្ញាកណ្តាលចំនួន៦៩នាក់ និងមន្ត្រីវីដេអូប្រកួតចំនួន២៤នាក់ត្រូវបានជ្រើសរើសសម្រាប់ការប្រកួត World Cup នៅឆ្នាំនេះ។ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA លោក Pierluigi Collinaបាននិយាយថា “ដូចរាល់ដង លក្ខណៈវិនិច្ឆ័យដែលយើងបានប្រើគឺ គុណភាពដំបូង ហើយមន្ត្រីការប្រកួតដែលត្រូវបានជ្រើសរើសតំណាងឱ្យអាជ្ញាកណ្តាលខ្ពស់បំផុតនៅទូទាំងពិភពលោក។ នេះបញ្ចប់ដំណើរការដ៏វែងមួយដែលបានចាប់ផ្តើមជាច្រើនឆ្នាំមុនជាមួយនឹងការដាក់ពង្រាយអាជ្ញាកណ្តាលស្ត្រីនៅក្នុងការប្រកួតយុវជន និងការប្រកួតកំពូលរបស់ FIFA”។
លោកបន្តថា “តាមរបៀបនេះ យើងបញ្ជាក់យ៉ាងច្បាស់ថាវាជាគុណភាពដែលរាប់សម្រាប់យើងមិនមែនភេទទេ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគត ការជ្រើសរើសមន្ត្រីការប្រកួតកីឡាស្ត្រីដ៏ឆ្នើមសម្រាប់ការប្រកួតបុរសសំខាន់ៗ នឹងត្រូវបានចាត់ទុកថាជារឿងផ្លូវការ និងលែងជាឧបសគ្គទៀតហើយ” ៕ (រូបភាព ៖ BBC Sport)