លោក ហ៊ុនម៉ានី : ប្រជាធិបតេយ្យរស់ក្រោមម្លប់នៃសន្តិភាព

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា, ក្រោមម្លប់នៃសន្តិភាព ថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។ នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ខ្ញុំសូមជូនពរឲ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ។

លោក ហ៊ុនម៉ានី ថ្លែងបន្តថា, សម្រាប់ខ្ញុំ ខ្ញុំជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ថ្ងៃនេះ ខ្ញុំក៏បានចេញដំណើរទៅមូលដ្ឋានដើម្បីធ្វើការឃោសនាពីគោលនយោបាយបក្សជូនដល់ប្រជាពលរដ្ឋយើងដែរ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណ ដល់សមាជិកយើងគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។ ជយោ គណបក្សប្រជាជនកម្ពុជា! ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print