ព័ត៌មានទាន់ហេតុ: រថយន្តហាយប្រ៊ីតបើកបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យផ្ទុះឆេះរថយន្ត ស្លាប់មនុស្ស២នាក់ និង២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយប្រ៊ីតបើកបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យផ្ទុះឆេះរថយន្ត ស្លាប់មនុស្ស២នាក់នៅកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់។

ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឆ្លងកាត់កន្លែងកើតហេតុប្រាប់ថា មុនពេលកើតហេតុគេបានឃើញរថយន្តហាយប្រ៊ីតដែលជារថយន្តបង្កបើកល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតបុកនិងម៉ូតូ២គ្រឿងពីក្រោយពេញទំហឹងបណ្តាលឲ្យបុរស២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ហើយពេលនោះក៏មានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងបានចុះមកអន្តរាគមន៍បាញ់ពន្លត់រថយន្តបង្កឲ្យរលត់ទៅវិញ៕

https://youtu.be/uBuhFUdwNMk

20160502075134

20160502075134 (1)

20160502075134 (2)

20160502075134 (3)

20160502075134 (4)

20160502075427

20160502075427 (1)

ដោយ៖ ជីម ភារ៉ាដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print