លោក ឆាត់ លឿម រួមជាមួយលោក អន ស៊ុំ អញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងថ្នាក់ដឹកនាំស្រុក និងមេឃុំទាំង៦ឃុំ នៅសាលាស្រុកភ្នំស្រុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក ឆាត់ លឿម សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយលោក អន ស៊ុំ លេខាធិការគណៈ កម្មការទី៤ព្រឹទ្ធសភា និងជាអនុប្រធាន អមដំណើរដោយមន្ត្រីលេខាធិការដ្ឋានអមក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៃនាយកដ្ឋានភូមិភាព និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងថ្នាក់ដឹកនាំស្រុក និងមេឃុំទាំង៦ឃុំ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសដំណើរបេសកកម្មរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នាពេលនេះ ក្នុងគោលបំណង ដើម្បីសិក្សាស្រាវជ្រាវប្រមូលផ្តុំព័ត៌មានទាក់ទងនឹងរាល់បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងពេញបំពេញភារកិច្ចរបស់ខ្លួននាពេលសព្វថ្ងៃ ថ្នាក់មូលដ្ឋានកំណត់បញ្ហាប្រធានបទនៃវេទិកា ដើម្បីជួយអន្តរាគមន៍ឲ្យចំបញ្ហា និងចំតម្រូវការរបស់ឃុំ សង្កាត់នីមួយៗនូវបញ្ហាប្រឈមនានាដែលកើតមានឡើង នៅថ្នាក់មូលដ្ឋានដែលខ្លួនគ្រប់គ្រង និងចូលរួមលើកទឹកចិត្តរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការនៅមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំវេទិកានាពេលខាងមុខ៕

13138935_1718199445127163_8518702135004442175_n

13164353_1718199548460486_7439875229737411387_n

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print