ខេត្តព្រះសីហនុ៖ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យមន្ត្រីជំនាញចុះដាក់គោលដៅត្រួតពិនិត្យ នៅតាមទីតាំងសំខាន់ៗក្នុងក្រុងព្រះសីហនុ។
ជាក់ស្ដែងនៅយប់ថ្ងៃចន្ទទី២៣ ខែឧសភា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗក្នុងខេត្តព្រះសីហនុ។
ជាមួយគ្នានោះ នៅយប់ថ្ងៃដដែល កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕
ដោយ៖ស តារា