ក្រសួងមហាផ្ទៃ ស្នើគណបក្សភ្លើងទៀន ពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្ដិកៈគណបក្ស ដែលតម្គល់ទុកនៅក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៥​ ខែឧសភា​ ឆ្នាំ​២០២២។

សូមជម្រាបជូនដែរថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្តីសម្រេចដូចចុះក្នុងយោងខាងលើ គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ ស្តីពីគណបក្សនយោបាយ៕ដោយ៖ស​ តារា​

ខាងក្រោមនេះ​ មានលិខិត​របស់ក្រសួង​មហាផ្ទៃ​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print