តារាសម្តែង អតីត ម្ចាស់មកុដលេចមុខក្លាយជាបេក្ខកញ្ញាឯកចក្រវាឡឆ្នាំ ២០២២នេះ

ចែករំលែក៖

មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សម្រាប់កម្មវិធី បវរកញ្ញា ចក្រវាឡាកម្ពុជា ឆ្នាំ ២០២២ នេះ ដោយនៅក្នុងនោះតារាស្រីពីដួងដែលកំពុងតែមានឈ្មោះបោះសំឡេង ក្នុងវិស័យសិល្បៈ បានសម្រេចិត្តចូលប្រលងក្នុងវិស័យបវរកញ្ញា ។

សម្រាប់កញ្ញា ហង្ស សូរិយ៉ាន់ ដែលទស្សនិកជនធ្លាប់បានស្គាល់ ថាជាអតីត Miss Global Camboida ធ្លាប់ប្រកួតលើឆាកអន្តរជាតិកាលពិ២០១៨ កន្លងទៅនេះបានអោយដឹងពីមូលហេតុដែលកញ្ញា សម្រេចិត្តវិលត្រលប់មកចូលរួមប្រកួតម្តងទៀតនោះគឺដោយសារតែកញ្ញាធ្លាប់មានបទសោធន៍ ក្នុងវិស័យនេះ ហើយសកញ្ញា សង្កត់ធ្ងន់ថា ចង់ប្រើប្រាស់សំឡេងរបស់កញ្ញា ក្នុងនាមជា បវរកញ្ញា ចក្រវាឡកម្ពុជា ផ្ញើជូនស្រី្តខ្មែរអោយមានភាពរឹងមាំ ការអភិវឌ្ឍខ្លួនឯងដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យក្នុងជីវីត កញ្ញាបានបន្តថា វេទិកា នេះ គឺមានឥទ្ឋិពលខ្លាំងក្នុងអោយស្រី្តបញ្ជ្រាបខ្លួនចួលក្នុងសង្គមការងារ នាបច្ចបុ្បន្ន ព្រោះសំឡេង បវរកញ្ញា ចក្រវាឡកម្ពុជាគឺជាសំឡេង ដែលមាន ប្រសិទ្ឋភាពខ្ពស់ ហេតុដូចនេះហើយទើបកញ្ញា សម្រេចិត្តវិលត្រលប់មកចូលរួមប្រកួតម្តងទៀត ។  ចំណែកញ្ញា ដាវ ដាវិការ តារាសម្តែងប្រចាំផលិតកម្ម Sartra Film វីញក៏បានបញ្ចាក់ពីមូលហេតុ  ដែលកញ្ញា សម្រេចចិត្តចូលប្រឡូកក្នុងវិស័យនេះផងដែល កញ្ញា បានបញ្ចាក់ថា វាហាក់ដូចជាថ្មីពេកសម្រាប់កញ្ញា ព្រោះនេះគឺជាលើកទ១ ក្នុងការចូលរួមប្រឡូកក្នុងវិស័យនេះ ហើយមួយវិញកញ្ញា ក៏ទើបចូលប្រឡូកក្នុងវិស័យសិល្បះថ្មីៗនេះ ដែល ដូចច្នេះកញ្ញា គិតថា វាអាចនឹងមានការលំបាកបន្តិចសម្រាប់នាង ។ តែបើទោះបីជាយ៉ាងណាកញ្ញា បានបញ្ចាក់ថា ការចូលប្រឡូកក្នុងវិស័យនេះគឺជាក្តីស្រមៃតាំងពីតូច ដូច្នេះបើទោះបីលំបាកយ៉ាងណាក៏កញ្ញា ត្រូវតែពុះពារធ្វើអោយបាន ។ កញ្ញា បានប្រាប់ថា ចង់បញ្ឈប់ការមើលងាយនិងការលេងសើចហួសប្រមាណ ព្រោះពាក្យសម្តីមនុស្សគឺជាអាវុធមុជស្រួចបំផុត នេះគឺជាមួលហេតុធំដែលកញ្ញា សម្រេចចិត្តចូលប្រឡូកក្នុងវិស័យបវរកញ្ញា មួយនេះ .។ 

សូមជម្រាបផងដែរថា បើយោងតាមផេកផ្លូវការ Miss Universe Cambodia បានសរសេរថា ថ្ងៃជ្រើសរើសបេក្ខនារីបវរកញ្ញាចក្រវាលកម្ពុជា2022

រាជធានីភ្នំពេញ, កាលពីថ្ងៃទី ១៦ ឧសភា- បន្ទាប់ពីទទួលបានពាក្យសុំជិតមួយរយនាក់ក្នុងរយៈពេលមួយខែនៃកម្មវិធីដំណើរទស្សនកិច្ចតាមវិទ្យាល័យ  និងសាកលវិទ្យាល័យ ក្រុមហ៊ុន Cambodia International Models, CIM ដែលជាអ្នករៀបចំកម្មវិធីប្រកួត Miss Universe Cambodia 2022 .ទីបំផុត បាន បង្ហាញ បេក្ខភាព ផ្លូវការ ទាំង ២០ របស់ ខ្លួនហើយបេក្ខភាព ឆ្នាំ នេះ ត្រូវ បាន គេ ចាត់ ទុក ថា ខ្លាំង ជាង គេ បន្ទាប់ ពី ឃើញមាន អ្នកប្រកួត មក ពី បរទេស ចូលរួមការ ប្រកួត ឆ្នាំ នេះ។  រួមជាមួយនឹងអ្នកប្រកួតជើងចាស់ តារាបង្ហាញម៉ូត អតីតបវរកញ្ញា និងអ្នកមានទេពកោសល្យថ្មីៗ។បេក្ខនារីបានបង្ហាញមុខក្នុងសន្និសិទ្ធសារព័ត៌មានជាផ្លូវការនៅថ្ងៃសុក្រ ទី២០ ខែឧសភា ហើយសកម្មភាព ប្រកួត ប្រជែង រយៈពេល មួយ ខែ នេះ នឹង មាន កម្មវិធី ប្រកួត វគ្គ ផ្តាច់ព្រ័ត្រ នៅ ថ្ងៃ ទី ១៥ ខែ មិថុនា ដោយ មាន ការ ផ្សាយ ផ្ទាល់ ដោយ ទូរទស្សន៍ បាយ័ន ផងដែរ៕ 

ដោយវឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print