គ្រាប់បាល់របស់កីឡាករ Nicolo Zaniolo បានធ្វើឱ្យ AS Roma ឈ្នះពានអឺរ៉ុបដ៏ធំជាលើកដំបូងក្នុងរយៈពេលជាង៦០ឆ្នាំ បន្ទាប់ពីបានយកឈ្នះ ១-០ លើក្រុម Feyenoord ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League ក្នុងប្រទេសអាល់បានី កាលពីរាត្រីថ្ងៃពុធ ដោយបានបញ្ចប់ការលើកពានអឺរ៉ុបតែមួយគត់សម្រាប់លោក Jose Mourinho ។
គ្រូបង្វឹកក្រុម Roma លោក Mourinho ដែលពីមុនបានឈ្នះពានរង្វាន់ Champions League, Europa League និង UEFA Cup ជាមួយក្លិបផ្សេងទៀតនោះ ឥឡូវនេះអាចបន្ថែមពានរង្វាន់អឺរ៉ុបលំដាប់ទី៣ដែលជាពានរង្វាន់ដំបូងរបស់ក្រុមអ៊ីតាលីក្នុងរយៈពេល១៤ឆ្នាំមកក្នុងចំនួនមេដាយរបស់គាត់។
កីឡាករ Zaniolo វ័យ២២ឆ្នាំបានជួយឲ្យក្រុម Roma ទទួលបានជ័យជម្នះជាមួយនឹងការស៊ុតបាល់បញ្ចូលទីនៅនាទីទី៣២ ខណៈដែលគាត់បានក្លាយជាជនជាតិអ៊ីតាលីដំបូងគេដែលស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបចាប់តាំងពីកីឡាករ Filippo Inzaghi ស៊ុតទល់នឹង Liverpool ក្នុងការប្រកួត Champions League កាលពីឆ្នាំ២០០៧។ Roma ដែលជាជើងឯកទ្វីបពីមុនតែមួយគត់គឺពានរង្វាន់ Fairs Cup កាលពីឆ្នាំ១៩៦១ បានត្រលប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលពីគូប្រជែងក្រុមហូឡង់ដែលមានឱកាសក្នុងតង់ទី២ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់តាមស្មើលើក្រុម Roma បាន ។
ការឈ្នះពានរង្វាន់នេះគឺមានន័យថា លោក Mourinho បានក្លាយជាអ្នកចាត់ការដំបូងគេដែលឈ្នះពានរង្វាន់អឺរ៉ុបជាមួយក្លិប៤ផ្សេងគ្នា បន្ទាប់ពីជោគជ័យកាលពីមុននៅក្លិប Porto, Inter Milan និង Manchester United ។
ប្រធានក្រុម Roma កីឡាករ Lorenzo Pellegrini បាននិយាយក្រោយចប់ការប្រកួតថា “យើងជាក្រុមពិតប្រាកដ យើងបានបង្ហាញឱ្យឃើញ។ ឥឡូវនេះយើងត្រូវអបអរ ហើយបន្ទាប់មកចាប់ផ្តើមម្តងទៀតដែលតែងតែពិបាកបន្ទាប់ពីជ័យជម្នះដ៏អស្ចារ្យ ប៉ុន្តែក្រុមពិតប្រាកដឈ្នះ, អបអរសាទរ និងចាប់ផ្តើមម្តងទៀត។ ខ្ញុំបាននិយាយកាលពីម្សិលមិញថា ខ្ញុំមិនដែលនឹកស្មានដល់ក្នុងវ័យ២៥ឆ្នាំដើម្បីសម្រេចបាននូវជ័យជម្នះរបស់ Roma និងជាប្រធានក្រុម វាគឺជាពេលវេលាដ៏អស្ចារ្យមួយ”។
ដោយសារក្រុម Roma និង Feyenoord បានចូលរួមក្នុងការប្រកួតនេះ បានធានាបាននូវការប្រកួតបាល់ទាត់ Europa League សម្រាប់រដូវកាលក្រោយតាមរយៈតំណែងលីកក្នុងស្រុករបស់ពួកគេនៅរដូវកាលក្រោយ។ កីឡាករ Zaniolo ក៏បានក្លាយជាកីឡាករជនជាតិអ៊ីតាលីក្មេងជាងគេដែលស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ធំនៅអឺរ៉ុបចាប់តាំងពី Alessandro Del Piero ប៉ះ Borussia Dortmund ក្នុងក្របខ័ណ្ឌ Champions League ក្នុងខែឧសភា ឆ្នាំ១៩៩៧។
ចំណែកលោក Jose Mourinho ក៏រំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកដែលោកបានដឹកនាំក្រុមរហូតទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រដែលបានក្លាយជាអ្នកចាត់ការទី២ដែលបានឈ្នះពានរង្វាន់អឺរ៉ុបធំៗចំនួន៥បន្ទាប់ពីលោក Giovanni Trapattoni ។