តុលាការបើកបើកសវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្សពួកករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី

ចែករំលែក៖

ភ្នំពេញ ៖នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្សពួកករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី សវនាការនេះនឹងបន្តនៅថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២២រសៀលបន្តទៀត។

នៅក្នុងអង្គសវនាការជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានឆ្លើយថាលោកបានរៀបគម្រោងមួយថ្ងៃដើម្បីប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ហើយលោកទទួលស្គាល់ថាលោកពិតជាបានប្លន់មែន តែចំពោះមូលហេតុលោកសុំមិននិយាយព្រោះវាជាសិទ្ធិរបស់ខ្ញុំ។ សវនាការនេះបានសួរលើជនជាប់ចោទបាន២នាក់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងឈ្មោះ នេត ផៃមុនី។

ជនជាប់ចោទ១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ អតីតប្រធានគណៈបក្សខ្មែរក្រោក នឹងជាមេក្លោងចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ (ឧកញ៉ា អ៊ាន សៀវម៉ី) ២. ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ ឆ្នាំ ( អ្នកពាក់ឯកសណ្ឋាននគរបាលនិងដីកា ធ្វើសកម្មភាព)៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ ឆ្នាំ ៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ ឆ្នាំ
៥.ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ ឆ្នាំ ៦.ឈ្មោះ សុវណ្ណ ស្រីសុរិយោពណ៌ ភេទស្រី អាយុ២៨ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាម គ័ង) ៧.ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី អាយុ២៧ ឆ្នាំ ។

ជាប់ចោទទាំង៧នាក់.បទ លួចមានស្ថានទម្ងន់ទោស បទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង.បទក្លែងឯកសារសាធារណៈ និងបទ. សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស តាមមាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន៕

...

ដោយរ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print