ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ លោកតែងតែចាត់ឱ្យកម្លាំងសមត្ថកិច្ច បន្តចុះល្បាតក្នុងមូលដ្ឋាន ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃយប់។
កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានចុះល្បាតក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ជាក់ស្ដែងកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៅពេលព្រឹកគឺបានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
ចំណែករាល់ពេលរាត្រីលោកស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ ផងដែរ៕
ដោយ៖ស តារា