រថយន្តដឹកទាហានឥណ្ឌាក្រឡាប់នៅជិតព្រំដែនចិន ស្លាប់និងរបួសជាង២០នាក់

ចែករំលែក៖

កម្លាំងទាហានឥណ្ឌាបានប្រកាសថា មានទាហាន៧នាក់ស្លាប់ និង១៩នាក់រងរបួសក្នុងពេលដែលរថយន្តដឹកពួកគេធ្លាក់ពីផ្លូវចូលជ្រោះ Shyok ក្នុងតំបន់ Ladakh ជិតព្រំដែនប្រទេសចិន។

សារព័ត៌មាន Indian Express បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅលើកំណាត់ផ្លូវ Turtuk ក្នុងតំបន់ដាច់ស្រយាល Nubra កាលពីថ្ងៃទី ២៧ខែឧសភា ។ រថយន្តគ្រោះថ្នាក់ខាងលើដឹកទាហាន២៦នាក់ បានចាកចេញពីជំរំនៅក្នុងតំបន់ Partapur ទៅកាន់ទីតាំងថ្មីនៅតំបន់ Hanif ហើយក៏បានធ្លាក់ពីកម្ពស់១៦-១៨ មែ៉ត្រ។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ទាហានដែលមានវត្តមាននៅលើរថយន្តទាំងអស់គឺបានរងរបួស ក្នុងនោះមានរបួសធ្ងន់ជាច្រើន ។ ទាហារងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Partapur ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានទាហាន៧នាក់ស្លាប់ ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា «ពិតជារន្ធត់ណាស់ចំពោះគ្រោះថ្នាក់នៅតំបន់ Ladakh ធ្វើឱ្យបាត់បង់ទាហានដ៏ក្លាហានរបស់យើង ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារទាហានរងគ្រោះ ហើយខ្ញុំសង្ឃឹមថាទាហានរបួសនឹងឆាប់ជាសះស្បើយ៕ ដោយធីរីណា

...

រូប​ថត​ :​ ANI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print