ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា៖”កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ កំពុងធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានការគិតគូរខ្ពស់ពីសុខភាពផ្ទាល់ខ្លួន” នេះជាប្រសាសន៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងក្នុងសុន្ទរកថាក្នុងពិធីសម្ពោធមន្ទីរពហុព្យាបាលអន្តរជាតិមួយកន្លែង កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញនេះ។
ឆ្លៀតក្នុងកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមទៀតថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ បាននឹងកំពុងធ្វេីឱ្យកម្ពុជាមានកំណេីនសេដ្ឋកិច្ច និងជីវភាពប្រជាជនកាន់តែប្រសើរឡើងពី ១ថ្ងៃទៅ ១ថ្ងៃ ហេីយប្រជាជនផ្តេីមយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួន។
ទន្ទឹងនឹងនេះ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា យើងជឿជាក់ថា មន្ទីរពហុព្យាបាលមួយនេះ នឹងចូលរួមជាមួយសង្គមជាតិក្នុងការផ្តល់សេវាកាន់តែល្អប្រសើរជូនប្រជាជនយើង ក៏ដូចជាការចូលរួមចំណែកវ៉ឹកហាត់-បណ្តុះបណ្តាលជូនដល់មន្រ្តី ការអប់រំផ្សព្វផ្សាយអំពីសុខភាពសាធារណៈជូនប្រជាជន និងការចូលរួមបង្ការជម្ងឺផ្សេងៗនៅក្នុងសង្គមកម្ពុជា ដេីម្បីភាពប្រសេីរនៃសុខភាពសាធារណៈនៅកម្ពុជា៕
ដោយ៖សហការី