ខេត្តព្រះវិហារ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា ការចិញ្ចឹមសត្វបង្កើនជីវភាពគ្រួសារយ៉ាងសំខាន់ខណៈលោក ណម គីម ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិ អភិវឌ្ឍន៍ព្រៃវែង ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានចាប់មុខរបរចិញ្ចឹមសត្វគោ ក្របីអស់រយៈពេល ១០ ឆ្នាំមកហើយ។
បច្ចុប្បន្នលោកមានគោ ១៣០ ក្បាល និងក្របី ៥០ ក្បាល។ ក្នុង ១ ឆ្នាំ គោរបស់គាត់ កើនឡើង ប្រមាណជា ៤០ ទៅ ៥០ ក្បាល និង ក្របី កើនឡើងប្រមាណជា ១០ ក្បាល។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ លោក ណម គីម បានលក់គោ និងក្របី មួយចំនួន ដោយទទួលបានថវិកា ចន្លោះពី ៤០លានរៀល ទៅ ៥០ លានរៀល។ សម្រាប់លាមកសត្វវិញ លោកប្រើប្រាស់សម្រាប់ធ្វើជីដាក់ស្រែ និងសល់ លោកលក់ទៅឱ្យអ្នកដទៃ ដោយទទួលបានថវិកា ប្រមាណជា ៤ លានរៀលក្នុង១ឆ្នាំ៕
...
ដោយ៖សហការី