លោក សួស យ៉ារ៉ា លើកទឹកចិត្តបេក្ខជន បេក្ខនារី ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់​គណបក្សប្រជាជនកម្ពុជា​ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី២៨​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោកស្រីព្រមទាំងសមាជិក សមាជិការ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ កាលពីថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២២​ បានចុះទៅលើកទឹកចិត្តបេក្ខជន បេក្ខនារី ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់នានា នៃខេត្តព្រះវិហារ។

នាឱកាសនោះ​ លោក​ សួស​ យ៉ារ៉ា​ បានលើកឡើងពីសមិទ្ធផលដែលខេត្តព្រះវិហារសម្រេចបានចាប់ពីឆ្នាំ២០១៧ ដូចជាការតភ្ជាប់ផ្លូវ ថ្នល់ ស្ពានពីតំបន់ដាច់ស្រយាល ទៅកាន់ទីប្រជុំជន ការតភ្ជាប់បណ្តាញអគ្គីសនីឱ្យស្ទើរតែគ្រប់ភូមិ និងការបញ្ចុះតម្លៃអគ្គីសនី ការពង្រាយសាលារៀនគ្រប់ភូមិសិក្សាឱ្យកាន់តែជិតកូនចៅប្រជាពលរដ្ឋ ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ និងជាពិសេសការពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ និងការគ្រប់គ្រងបែបប្រជាធិបតេយ្យ។ 

លោកប្រធាន​ បានលើកបន្ថែមពីការពារអធិបតេយ្យភាព និងការលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងនយោបាយការទូតដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបានសង្កត់បញ្ជាក់ពីសាមគ្គីភាព និងប្រជាធិបតេយ្យផ្ទៃក្នុង ក្នុងការជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានសមត្ថភាពខ្ពស់ ចំណះដឹងជ្រៅជ្រះ និងគុណធម៌ក្នុងការដឹកនាំ ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print