ឃាត់ខ្លួន​មុខសញ្ញា​ចោរលួច ០៣​នាក់​ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​ និង​ម៉ូតូ​ នៅខេត្ត​សៀមរាប​

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​អាទិត្យ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ មុខសញ្ញា​ចោរលួចយ៉ាង​សកម្មនៅក្រុង​សៀមរាប​ ចំនួន​ ០៣​នាក់​ ត្រូវ​បានកម្លាំងនគរបាលខេត្តសៀមរាប​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជាបន្ដបន្ទាប់​ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​ និង​ម៉ូតូ​ ។ 

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឱ្យដឹងថា​ កាលពីថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២២ម្សិលមិញនេះ​​ សមត្ថកិច្ច​ជំនាញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ រួមមាន​៖ ១-​ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ង​ សា​រួត​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​បោះ​គោ​ធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​ (​អ្នក​ធ្វើ​សកម្មភាព​ និង​ជា​មុខសញ្ញា​សកម្ម​)​ ។​ ២.​ ជនសង្ស័យ​ឈ្មោះ​ សែន​ សឿង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​ល្វា​ក្រាំង​ ឃុំ​ស្រែ​ណូ​យ​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​ ។​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ (​អ្នកសមគំនិត​)​ ។ និង៣.​ ជនសង្ស័យ​ឈ្មោះ​រ៉ា​ ស្រី​តា​ ភេទ​ស្រី​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​កន្ត្រក​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ។​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​-​ខេត្តសៀមរាប​ (​អ្នកសមគំនិត​)​ ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​ (​លួច​ម៉ូតូ​-​ទូរស័ព្ទ​ )​ ។​

​បេី​តាមការបញ្ជាក់ពី​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ ចិន្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ បានឱ្យដឹងថា កាលពីថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ០៦​ និង​៤២​នាទី​ នៅ​ចំណុច​តាម​ផ្លូវ​ក្នុងភូមិ​វត្ត​បូព៌​ សង្កាត់​សាលា​កំរើក​ ក្រុង​/​ខេត្តសៀមរាប​ មាន​ករណី​អំពើ​លួច​(​លួច​ទូរស័ព្ទ​)​ម៉ាក​Iphone​ x​smas​ ពណ៌​ទឹកមាស​ ចំនួន​ ០២​គ្រឿង​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ ជិះ​ម៉ូតូ​ ០១​គ្រឿង​ម៉ាក​ Suzuki​ Hayate​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ សា​រិ​ទ្ធ​ ស្រី​នាង​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ កើតហេតុ​ ខណៈ​ពេល​ដែរ​ជន​រង​គ្រោះ​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ម៉ូតូ​ស្កូ​ប​ពី​ រួច​ចូល​ក្នុងផ្ទះ​ដោយ​មិន​បាន​យក​ទៅ​តាម​ ។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ ។​ ក្រោយ​ពី​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ សមត្ថកិច្ច​ជំនាញ​បាន​បើ​ក​ការ​ស៊ើប​អង្កេត​ និង​ចុះ​ទៅ​កន្លែង​កើតហេតុ​ ហើយ​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ ក៏​កំណត់​បាន​មុខសញ្ញា​ខាងលើ​ ។​

​លុះនៅ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២​ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ដដែល​ ហើយ​ត្រូវ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ល្បាត​ឃើញ​នៅ​កន្លែង​ប្តូរ​ប្រាក់​ ហើយ​ជនសង្ស័យ​ប្រុង​រត់គេច​ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ទាន់​ពេល​ រួច​យក​មក​សួរនាំ​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតមែន​ដោយ​ទូរស័ព្ទ​យក​អោយ​ជាង​ដោះ​លេខ​កូដ​ និង​ ០១​គ្រឿង​ទៀត​ឲ្យ​បក្សពួក​យក​ទៅ​លក់​ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ទៀត​ថា​ ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប​ចំនួន​០៣​គ្រឿង​ផង​ដែរ​។ 

ដោយលើក​ទី​១​៖ ជនសង្ស័យ​បាន​លួច​ម៉ូតូ​ Suzuki​ Hayate​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ (​ថ្ងៃ​ទី​មិន​ចាំ​ ខែមេសា​ ឆ្នាំ​២០២២​ )​នៅ​ម្តុំ​វត្ត​ស្វាយ​ សង្កាត់​សាលា​កំរើក​ (​ប្រើ​បាស់​រាល់ថ្ងៃ​)​ ,លើក​ទី​២​៖ ជនសង្ស័យ​បាន​លួច​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ សេរី​ឆ្នាំ​២០១៣​ បិទ​តែម​សេរី​ឆ្នាំ​២០១៤​ នៅ​ក្នុង​ផ្សារ​សាមគ្គី​ ក្នុងភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​ (​នៅ​ថ្ងៃ​ទី​មិន​ចាំ​ ខែឧសភា​ ឆ្នាំ​២០២២)​ ត្រូវ​បក្ខពួក​ស៊ីដាច់​ត​ ។​ និងលើក​ទី​៣​៖ ជនសង្ស័យ​បាន​លួច​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ សេរី​ឆ្នាំ​២០១៨​ នៅ​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២២​ នៅ​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ជាមួយ​បក្ខពួក​ ហើយ​យក​ទៅ​បញ្ចាំ​នៅ​ប៉ោយ​ប៉ែ​ត​ ។​ ចំណែក​ប្រាក់​ដែល​បាន​មក​ពី​ការ​បញ្ចាំ​ម៉ូតូ​ជនសង្ស័យ​ចែក​ទៅ​ឈ្មោះ​រ៉ា​ ស្រី​តា​ និង​ប្រាប់​ថា​បាន​ពី​ការ​លួច​ម៉ូតូ​ ។​

​ជនសង្ស័យ​ឈ្មោះ​ សែន​ សឿង​ បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​បាន​យក​ទូរស័ព្ទ​ពី​ជនសង្ស័យ​យក​ទៅ​លក់​ពិតមែន​ និង​បាន​នាំ​គ្នា​យក​ម៉ូតូ​ដែល​លួច​បាន​យក​ទៅ​បញ្ចាំ​នៅ​ប៉ោយ​ប៉ែ​ត​ ។​

​ជនសង្ស័យ​ឈ្មោះ​ រ៉ា​ ស្រី​តា​ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បានដឹង​ថា​ជនសង្ស័យ​ឈ្មោះ​យ៉ុ​ង​ ណា​រ៉ាត់​ បាន​លួច​ម៉ូតូ​ និង​ទូរស័ព្ទ​ ដោយ​ខ្លួន​ក៏​បាន​ទទួល​ប្រាក់​ពី​ឈ្មោះ​យ៉ុ​ង​ ណា​រ៉ាត់​ នេះ​ផង​ដែរ​ ។​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ​ សមត្ថកិច្ច​ស្រាវជ្រាវ​ និង​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ ៖​ ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ទូរស័ព្ទ​ចំនួន​ ០២​គ្រឿង​ ។​ តាម​រយៈ​ការ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ខាងលើ​ទាំង​បី​ លទ្ធផល​ វិជ្ជមាន​ ។​ 

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត​ ៕

   

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print