យន្តហោះធុនតូចដឹកអ្នកដំណើរ២២នាក់បាត់ខ្លួននៅណេប៉ាល់

ចែករំលែក៖

យន្តហោះធុនតូចមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Tata Air ដឹកអ្នកដំណើរ២២នាក់ បានចាកចេញពីស្រុក Pokhara ភាគខាងលិចនេប៉ាល់នៅព្រឹកថ្ងៃទី ២៩ខែឧសភា ហើយក៏បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា ក្រោយការហោះហើរបានមួយសន្ទុះមក។

សារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា យន្តហោះខាងលើជាប្រភេទ Twin Otter។ យន្តហោះនោះមានគោលដៅធ្វើដំណើរពីទីក្រុងទេសចរណ៍ Pokhara ចម្ងាយប្រហែល២០០គីឡូម៉ែត្រពីភាគពាយព្យរដ្ឋធានីកាត្មាន់ឌូឆ្ពោះទៅកាន់ទីក្រុង ចូមសុម (Jomsom) ដែលស្ថិតនៅចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុង Pokhara។ វាត្រូវគេរំពឹងថា នឹងប្រើពេលធ្វើដំណើរត្រឹម១៥នាទីប៉ុណ្ណោះ ប៉ុន្តែបានដាច់ការទាក់ទង ក្រោយហោះឡើងបានតែបន្តិច។
តាមអ្នកនាំពាក្យអាកាសចរណ៍ Tara Air នៅលើយន្តហោះនោះ មានផ្ទុកអ្នកដំណើរចំនួន១៩នាក់ និងក្រុមការងារយន្តហោះ ៣នាក់។ អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា ពុំទាន់មានព័ត៌មានអំពីយន្តហោះ ដែលបាត់ដំណឹងនៅឡើយទេ ខណៈប្រតិបត្តិការរុករកកំពុងតែប្រព្រឹត្តទៅហើយ៕ ដោយធីរីណា

...

រូប​ថត​ :Tataair

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print