ក្រសួងការពារជាតិអង់គ្លេសបានដកស្រង់ព័ត៌មានចារកម្មដែលបានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជូនរថក្រោះមានអាយុកាល៥០ឆ្នាំ ប្រភេទT-62ទៅធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ជំនួសវិញរុស្ស៊ីបានដាក់បញ្ចូលរថក្រោះទំនើបៗនៅក្នុងឃ្លាំងវិញ។
សារព័ត៌មាន Business Insider នៅថ្ងៃទី២៧ខែឧសភា បានដកស្រង់ការប្រកាសពីក្រសួងការពារជាតិអង់គ្លេសដែលបានបញ្ជាក់ថា រុស្ស៊ីបង្ខំចិត្តបញ្ជូនរថក្រោះចាស់មកចូលរួមធ្វើសង្គ្រាម ដោយសារតែរងការខូចខាតដោយសារសង្គ្រាមនៅអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា រថក្រោះសម័យសហភាពសូវៀតងាយរងគ្រោះ ដោយមិនអាចទប់ទល់ជាមួយអាវុធប្រឆាំងរថក្រោះទំនើបៗនាពេលបច្ចុប្បន្នបានឡើយ ដូចជាមីស៊ីលនាំផ្លូវ Javelin ដែលអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែនជាដើម ព្រមទាំងមីស៊ីល(NLAW) របស់អង់គ្លេសដែលអាចកម្ទេចបានទាំងរថក្រោះសម័យទំនើបៗទៀតផង។
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់អាមេរិកបង្ហាញឱ្យឃើញថា រុស្ស៊ីបានបាត់បង់រថក្រោះដល់ទៅ១ពាន់គ្រឿងក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ។ ក្រៅពីនេះនៅមានឧទ្ធម្ភាគចក្រ៥០គ្រឿង យន្តហោះចម្បាំង៣០គ្រឿង និងកាំភ្លើងធំ ៣៥០ដើម៕ ដោយធីរីណា
រូបថត : GETTY IMAGES
រូបថត : THE EURASIAN TIMES