រុស្ស៊ី នៅតែផ្គត់ផ្គង់ឧស្ម័នហ្គាសដល់អឺរ៉ុបដដែល

ចែករំលែក៖

ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom នៅថ្ងៃទី២៩ខែឧសភា បានប្រកាសឱ្យដឹងថា ចំនួនឧស្ម័នហ្គាសដែលផ្គត់ផ្គង់ទៅឱ្យអឺរ៉ុប តាមរយៈច្រកផ្លូវ Sudzha ប្រទេសអ៊ុយក្រេន បានកើនឡើងខ្ពស់ជាងមុន។ នៅថ្ងៃទី២៩ខែឧសភា គឺបានផ្តល់ឧស្ម័ន រហូតដល់ ៤៤,១លានម៉ែត្រគូប កើនឡើងជាងថ្ងៃទី២៨ ខែឧសភា ដែលមាន ៤៣,៩ម៉ែត្រគូប។
សារព័ត៌មាន រ៉យទ័របានផ្សាយថា បើទោះបីប្រឈមមុខតានតឹងដាក់គ្នារវាងរុស្ស៊ីនឹងអឺរ៉ុបពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនក្តី ក៏នៅថ្ងៃទី២៩ខែឧសភា ក្រុមហ៊ុន Gazprom បានឱ្យដឹងថា ក្រុមហ៊ុននៅតែបន្តផ្គត់ផ្គង់ថាមពលឱ្យអឺរ៉ុបដោយឆ្លងកាត់ប្រទេសអ៊ុយក្រែនដដែល។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Gazprom បានឱ្យដឹងថា ការស្នើសុំបញ្ជូនឧស្ម័ននតាមរយៈច្រកផ្លូវ Sokhranovka ត្រូវបានភាគីអ៊ុយក្រែនបដិសេធ ។ កាលពីថ្ងៃទី ១០ខែឧសភា ក្រុមហ៊ុនឧស្ម័នហ្គាសអ៊ុយក្រែន GTSOU បានប្រកាសផ្អាកការផ្គត់ផ្គង់តាមស្ថានីយ Sochranovka ដោយបញ្ហាមួយចំនួន។
អ៊ុយក្រែន គឺជាទីតាំងកណ្តាលក្នុងការដឹកជញ្ជូនប្រេងពីរុស្ស៊ីទៅកាន់អឺរ៉ុប រួមទាំងក្នុងពេលដែល រុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែនចាប់ពីថ្ងៃទី២៤ខែកុម្ភៈឆ្នំា២០២២ផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print