រថយន្តដឹកជ្រូកខុសច្បាប់ព្យាយាមបើកបំបុកក្រុមសមត្ថកិច្ចក្លាយជាគ្រោះថ្នាក់ចរាចរណ៍នៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷ពួកឈ្មួញទាល់ច្រកនៅពេលដែលសមត្ថ កិច្ចបើករថយន្តឃាត់ពួកគេដឹកជ្រូកខុសច្បាប់ដូច្នេះពួក គេព្យាយាមបើកបំបុកសមត្ថកិច្ចចម្រុះតែម្ដង។ វាក្លាយ ទៅជាគ្រោះថ្នាក់នៃករណីចរាចរណ៍ទៅវិញ។យ៉ាងណា ក៏ដោយសមត្ថកិច្ចបានឃាត់ក្រុមជនសង្ស័យ៤នាក់បញ្ជូនទៅចាត់ការតាមច្បាប់នៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២២។

កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវបាន​ឈ្មួញ​នាំ​ជ្រូក​ចូល ដោយ​គ្មាន​ច្បាប់ ពី​ប្រទេស​វៀតណាម បើកឡាន​ដេញ​បុក ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​អ្វី​ដល់ មន្ត្រី​សមត្ថកិច្ច​ឡើយ គ្រាន់តែ​ក្រពិត​គូថ​រថយន្តប៉ុណ្ណោះ។ ហេតុការណ៍​នេះបានកើត​ឡើង​កាលពីយប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២២ នៅលើ​ផ្លូវលំ ស្ថិត​ក្នុង​ភូមិ​ស្ទឹងតូច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ។

មន្ត្រីមានសមត្ថកិច្ចនៅក្នុងខេត្តកាលនោះបានឲ្យដឹងថា នៅមុនពេល​កើតហេតុ ក្រុមការងារ​អន្តរាគមន៍ បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយការិយាល័យ​ផលិត កម្ម និង​បសុព្យាបាល នៃ មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ ដោយ​មានការ​សម្របសម្រួលនីតិវិធីពីព្រះរាជ អាជ្ញាអមសាលា​ដំបូងខេត្តត្បូងឃ្មុំ បានចុះ​ស្ទាក់ចាប់​រថយន្ត ១​គ្រឿង ម៉ាក សាង​យ៉ុង អ៊ី​ស្តា​ណា (Ssangyong istana) ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹក​ឣ្ន​ក​ដំណើរ ១៥​កៅ​ឣី គ្មាន​ស្លាក​លេខ ដឹក​សត្វ​ជ្រូក​រស់ចំនួន៣២ ក្បាល ដោយ​គ្មាន​លិខិតអនុញ្ញាតចូល​ពី​ប្រទេស​វៀតណាមចូលមកកាន់​ប្រទេស​កម្ពុជា តាម​ច្រករបៀងព្រំដែនក្នុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បម្រុង​នឹង​យកទៅ​ចែកចាយ នៅ​ក្រុង​សួង ។

​នៅពេលដែល​សមត្ថកិច្ច ឃាត់​នោះ ​អ្នកបើករថយន្តដឹកសត្វ​ចូល ដោយ​គ្មាន​ច្បាប់ មិន​ត្រឹមតែ​មិន​ព្រម​ឈប់ តាម​ការឃាត់​របស់ សមត្ថកិច្ច​ទេ ថែមទាំង​បើកឡាន​ដេញ​បុក រថយន្ត​របស់​សមត្ថ​កិច្ច​ទៀត ផង​។​ រថយន្តក្រុមសមត្ថកិច្ចបានឃើញយាមបើកគេចប៉ុន្តែនៅតែរងគ្រោះដោយសារតែរថយន្តរបស់ពួកជនល្មើសបើកបុកតែម្ដង។

លោក ហ៊ុន សារ៉ាត់ អគ្គនាយករង នៃ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏​ជា​ប្រធាន​ក្រុមការងារ​បង្ក្រាប បទល្មើស​ចលនា​សត្វ បានឱ្យដឹងថា ក្រុមការងារបាន​នាំយក​បទល្មើស និង​វត្ថុតាង​ទាំងនោះ ទៅ​រក្សាទុក នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ ដើម្បី​យក​សំណាក ទៅ​វិភាគ តាមបែប​វេជ្ជសាស្ត្រ ថា​តើ​ជ្រូក​ទាំងនោះ មាន​ផ្ទុក​ជំងឺ​ដែរ ឬ អត់ ហើយនឹង​ដោះស្រាយ ទៅតាម​ច្បាប់ ដែល​នឹងត្រូវ​ពិន័យ ហើយ​អាច​ឈានដល់ ដុត​កម្ទេចចោល ។

ចំណែក​អ្នក​នាំ​ជ្រូក​ចូលដោយ​គ្មាន​ច្បាប់​ខាងលើនេះ ចំនួន ៤ នាក់ នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ត្រូវបាន​សមត្ថកិច្ចព័ទ្ធ​ចាប់បានហើយ​ឃុំខ្លួន​បណ្តោះអាសន្ន និង​ចាត់ការទៅតាម​ច្បាប់​ជា​ធរមាន ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print