ក្លិប Nottingham Forest បានបញ្ចប់ការរង់ចាំរយៈពេល២៣ឆ្នាំសម្រាប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះលើក្រុម Huddersfield Town ក្នុងលទ្ធផល១ទល់០ ក្នុងការប្រកួតវគ្គ Play-off នៃក្របខ័ណ្ឌ Championship នៅកីឡដ្ឋាន Wembley ដែលជាជ័យជម្នះនេះធ្វើឲ្យចំណូលរបស់ក្លិបទទួលបានប្រហែល១៧០លានផោន។ការឡើងទៅកាន់លីកកំពូលអង់គ្លេសវិញនេះនាំឱ្យមានការផ្លាស់ប្តូរដ៏អស្ចារ្យទៅនឹងរដូវកាលរបស់ក្លិបដែលបានចាប់ផ្តើមដោយការចាញ់៦ក្នុងចំណោម៧ប្រកួត។
គ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Levi Colwill ពីការបញ្ជូនរបស់ James Garner គឺជាគ្រាប់បាល់ជ័យជម្នះដ៏សំខាន់នៅនាទីទី៤៣ដែលជួយឲ្យក្រុម Nottingham Forest ឡើងមកកាន់លីកកំពូលអង់គ្លេសវិញ។ឱកាសដ៏ល្អរបស់ក្រុម Huddersfield Town ក៏មានដែរដោយកីឡាករHarry Toffolo ស៊ុតចំគោលដៅប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី។ក្រុម Nottingham Forest បានប្រឈមមុខនឹងសម្ពាធដែលកើនឡើងពីគូប្រកួត ប៉ុន្តែក្តីសង្ឃឹមបានកើតមានបន្ទាប់ពីរយៈពេល២ទសវត្សរ៍នៃការធ្លាក់ចេញពី Premier League ។លោក Steve Cooper បានដឹកនាំក្លិបបន្ទាប់ពីបានចូលកាន់តំណែងពី Chris Hughton ដែលត្រូវបានបណ្តេញចេញកាលពីខែកញ្ញា។ ពួកគេមិនមានភាពល្អក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេនៅ Wembley ក្នុងរយៈពេល៣០ឆ្នាំ។ ការប្រកួតរបស់ក្រុម Nottingham Forest ក្នុងវគ្គផ្តាច់ព្រ័ត្រ Play-off គឺលើកដំបូងកើតឡើងនៅចុងបញ្ចប់នៃរដូវកាលដែលបានចាប់ផ្តើមទាំងលំបាក។ក្រុមដែលឈ្នះពាន European Cup ពីរសម័យមួយនេះបានយក១ពិន្ទុពីការប្រកួត៧លើកដំបូងរបស់ពួកគេ ដែលជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរដូវកាល១០៨ឆ្នាំ ហើយនៅពេលដែលលោក Hughton ត្រូវបានបណ្តេញចេញនៅក្នុងខែកញ្ញា វាហាក់ដូចជាក្រុមទំនងជាក្រុមនឹងការកាត់ចោលទៅលេងនៅ League 1 ប៉ុន្តែត្រូវបានសង្គ្រោះឡើងវិញរហូតដល់ជោគជ័យនៅពេលនេះក្រោមការដឹកនាំរបស់លោក Cooper ។
ទោះជាយ៉ាងណាក៏ដោយលោក Cooper ដែលធ្លាប់បាននាំ Swansea ទៅកាន់វគ្គ play-off ក្នុងពីររដូវកាលមុន បានផ្លាស់ប្តូរទៅកាន់កំពូលទាំង៦ជាលើកដំបូងក្នុងរដូវកាលនេះនៅថ្ងៃទី៩ ខែកុម្ភៈ។ លោកក៏បានដឹកនាំឈ្នះ FA Cup ក្នុងផ្ទះដ៏គួរឱ្យចាប់អារម្មណ៍លើក្រុម Arsenal និងគូប្រជែងក្នុងស្រុក Leicester City មុនពេលចាញ់ក្រុម Liverpool ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ ៕ (រូបភាព ៖ BBC Sport/Sky Sport)